ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុង​បេសកកម្ម​មួយថ្ងៃ គឺ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​មន្ត្រី​ថ្នាកដឹកនាំ នៃ​គណៈបញ្ជាការ​កងឯកភាព រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ត្រួតពិនិត្យ និង​អនុវត្តន៍​វិធានការ ទប់ស្កាត់ ពាក់ព័ន្ធ​ការកាប់​រុករាន​ទន្ទ្រាន​ដី តំបន់​ព្រៃ​លិច​ទឹក​នោះ គេ​រក​មិនឃើញ​បទល្មើស ឬ​ទទួលបាន​ព័ត៌មាន​ថា មាន​បទល្មើស​នោះឡើយ ក្នុងភូមិ​សាស្ត្រ​ខេត្ត​នេះ​។​