ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៦​នាក់​ស្រី​៥​នាក់​៣​ទីតាំង​ផ្សេងគ្នា​

1013
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ថ្ងៃទី​៣១ ខែឧសភា និង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃ​សីឡា ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ ចំនួន ០៣​ទីតាំង ឃាត់​បាន​ជនជាតិ​វៀតណាម​ចំនួន ១៦​នាក់ ស្រី ០៥​នាក់ ដែល​បាន​លួច​ចូលមក​ស្នាក់នៅ និង​ប្រកបមុខរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​

​លោក អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​ខាងលើ បាន​បញ្ជូន​មកកាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ពិនិត្យ​ឯកសារ​និង​សាកសួរ​តាម​នីតិវិធី ក្នុងនោះ​រួមមាន​៖ ១-​សិប្បកម្ម​ឈើ ផ្លូវ​លេខ​១០៣, ១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់​បាន​ជនជាតិ​វៀតណាម​ចំនួន ០៨​នាក់ ស្រី ០១​នាក់​, ២-​ផ្លូវជាតិ​លេខ​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ឃាត់​បាន​ជនជាតិ​វៀតណាម​ចំនួន ០៣​នាក់ (​ស្រី​), ៣-​តាម​ហាង​កាហ្វេ​(​ក្បែរ​វត្តភ្នំ​) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឃាត់​បាន​ជនជាតិ​វៀតណាម​ចំនួន ០៥​នាក់ ស្រី ០១​នាក់​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ