​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ដួចដល់​

​និបាតសព្ទ​

​ជិត​នឹង​ដល់ទី ( ច្រើន​ប្រើតែ​ក្នុង​កាព្យ )
​ដួចដល់​ពុំ​ដល់ ជិត​នឹង​ដល់ ប៉ុន្ដែ​នៅ​ពុំទាន់​បាន​ដល់​ពិតប្រាកដ​នៅឡើយ ( សាស្ត្រា​ច្បាប់ក្រម ) ។​

​ដ្បិត​

និបាតសព្ទ​

( បុរាណ​ប្រើ​ជា បទ ( បត់ ), ត្បទ ( ត្ប​ត់ ) ប្រហែលជា​ឃ្លាត​ក្លាយ​មកពី បា​. តប្បទ គឺ ត “​នោះ​” + បទ “​ផ្លូវ​, គន្លង​; ហេតុ​, ហេតុការណ៍​; ដំណើរ​” ទេ​ដឹង ? ) ព្រោះ​, ព្រោះ​ហេតុ​, ដោយហេតុ : ស្អែក ខ្ញុំ​នឹង​ទៅ​ប្រជុំ​ពុំ​កើត​ទេ ដ្បិត​ខ្ញុំ​ពុំ​សូវ​ជា ។ ពាក្យកាព្យ​បុរាណ​ថា : ទាហាន​ថ្កើង​ដ្បិត​សឹក ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ​ពល​ជា​ដ្បិត​នាយ ហ្វឹក​ហ្វឹ​ន​ខះខំ ។ . . . ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។ ម​. ព​. ត្រឹក និង បទ ២ និ​. ផង ។ ដ្បិតថា . . . និ​. ព្រោះថា . . . ។ ដ្បិតតែ និ​. ព្រោះតែ ។ ដ្បិតអ្វី​? . . . ព្រោះ​អ្វី​? . . . ។​ល​។​

ត្បែង​

​នាមសព្ទ​

​ឈ្មោះ​ឈើ​សន្តាន​ខ្លុង​, ​ត្រាច ។​

​ត្រឡុង​

​កិរិយាវិសេសន៍​

​ដែល​ភ្លឺ​មូល​, ​មិន​បែក មិន​ព្រាច​រស្មី​
​ភ្លឺ​ត្រឡុង​, ​មើលទៅ​ឃើញ​ត្រឡុង ។​

​គុណសព្ទ​

​ដែល​ភ្លឺ​មូល​, ​មិន​បែក មិន​ព្រាច​រស្មី​
​ភ្លឺ​ត្រឡុង​, ​មើលទៅ​ឃើញ​ត្រឡុង ។​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​មួយ​ប្រភេទ ត្រួយ​និង​ផ្កា ប្រើ​ជា​អន្លក់​ឬ​បន្លែ​ក៏បាន​
​វល្លិ​ត្រឡុង ។​

​ត្រឹក​

​កិរិយាសព្ទ​

​ទាញ​ខ្សែ​ញាក់​បំបែរ​, ​ទាញ​កន្ត្រាក់​ខ្សែ​ជា​សញ្ញា​ឲ្យ​គោ​, ​ឲ្យ​ក្របី​ដឹងថា​ត្រូវ​ងាក​បែរ​ទៅខាង​ស្ដាំ​ឬ​ខាងឆ្វេង ឬក៏​ឲ្យ​ដឹងថា​ដើរ​ឲ្យ​លឿន​បន្ដិច​ឡើង​
​ទាញ​ខ្សែ​ត្រឹក​វា​ទៅ ! ។​
​ដាស់តឿន​ក្រើនរំលឹក​
​ធ្វើស្រែ​ដ្បិត​ទឹក ត្រឹក​ពល​ដ្បិត​បាយ​ . . . (​សាស្ត្រា​ច្បាប់​រាជនេតិ​) ។ មើល​ក្នុង​ពាក្យ ដ្បិត ទៀតផង ។​