ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ទិនានុលេខន៍​

(​ទិ​-​នា​-​នុ​-​លេក​)

នាមសព្ទ​

(​បា​.) កំណត់​តូច ឬ​កូនសៀវភៅ​សម្រាប់​កត់ត្រា​កិច្ចការ ដែល​ត្រូវធ្វើ​រៀងរាល់ថ្ងៃ​
​ទិនានុលេខន៍​ជាវ​ត្ថុ​មាន​ប្រយោជន៍​សំខាន់​មួយ​ក្នុងការ​កត់ត្រា​ចំណាំ​នូវ​កិច្ចការ​ផ្សេងៗ​រៀងរាល់ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ភ្លេច​ឬ​ភ័ន្តច្រឡំ ។​

​ទឹកបាក់​

​នាមសព្ទ​

​ទឹក​ដែល​ហូរ​ខ្លាំង​ពី​ទី​ខ្ពស់​ចុះមក​កាន់​ទី​ទាប​
​ពីរ​បី​ថ្ងៃនេះ​មាន​ភ្លៀង​ធំ​ទាំងថ្ងៃទាំងយប់​ឥត​ឈប់​ឥត​ស្រាក មាន​ទឹកបាក់​ពី​ទួល​សាយ​ពេញ​វាល​ហូរ​ចុះទៅ​ក្នុង​ស្ទឹង ។ (​ព​. កា​.) : ទឹកបាក់​ទៅ​ទាប បុណ្យ​បាត់​ដ្បិត​បាប លាភ​បាត់​ដ្បិត​ឃោរ ទឹកថ្លា​ដ្បិត​រលក ពុំ​យល់​ស្រមោល ទោស​កើត​ដ្បិត​ពោល ល្មមមាត់​ឈ្លានពាន (​សាស្ដ្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ )​។​

ទើង​

​កិរិយាសព្ទ​

​ចង់​, ត្រូវការ (​ព​. បុ​. )
​អញ​មិន​ទើង​ទៅ​, អញ​មិន​ទើង​ថា ។ . . . ទើង​ធី​ប្រើ​រក ទើង​សែ្វ​ង​ប្រើ​ទៅ ទើង​ស្នេហ៍​ប្រើ​ហៅ មិត្រ​មកជា​មិត្រ ( មាន​ក្នុង​សាស្ត្រា​ច្បាប់​រាជនេតិ ) ។ (​ទំនើង ជា​នាម ឬ ជា​សាធនៈ​ចេញ​មកពី​ពាក្យ ទើង នេះ ) ។​

​ទេវ​

(​ទេវៈ​)

​នាមសព្ទ​

(​បា​. ) ( ម​. ព​. ទេព ) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ​! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥតមាន​ទុក្ខភ័យ ទាំងនេះ​ក៏​ដោយសារតែ​ព្រះ​តេជះ​សម្ភារបារមី​ទសពិធរាជធម៌​នៃ​ព្រះអង្គ ! ( ព​. ទេ​. ប្រែរយ​បុរាណ ) ។ ទេវកញ្ញា ឬ ទេវកន្យា ន​. (​ម​. ព​. ទេពកញ្ញា ) ។ ទេវតា (​ទេវៈ​ដា​) ន​. (​ម​. ព​. ទេព និង ទេពតា​) ។​ទេវតាពលី (​ទេវៈតាពៈលី​) ន​. (​បា​. ទេវតា​ព​លិ ឬ —​ពលី​; សំ​. ទេវតា​ព​លិ​ន៑​) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតាពលី​មាន​២​យ៉ាង​គឺ ១- ខាង​ពុទ្ធសាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា​; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅពី​ពុទ្ធសាសនា ប្រើ​បូជា​វត្ថុ​ផ្សេងៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (​ម​. ព​. ពលី ទៀតផង​)​។ ទេវទូត ន​. (​សំ​. បា​. ) បម្រើ​របស់​ទេវតា​, ទេវតា​អ្នកទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី ម្យ៉ាងៗ (​ម​. ព​. ទូត ផង )​។ ទេវទេព (​ទេវៈទេប​) ន​. (​សំ​. បា​. ទេវ​ទេវ​) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (​ព្រះសម្មាសម្ពុទ្ធ​; ព្រះព្រហ្ម )​។ ទេវធម៌ (​ទេវៈ​ធ័​រ​) ន​. (​សំ​.; បា​. ទេវ​ធម្ម ) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់ធ្វើ​បុគ្គល​ឲ្យ​បានជា​ទេវតា​; ទេវធម៌​មាន ២ យ៉ាង​គឺ ហិរិ សេចក្ដី​ខ្មាស​អំពើអាក្រក់​; ឱត្តប្ប​: សេចក្ដី​រាងចាល​រអា​នឹង​អំពើអាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅថា​អ្នកមាន​ទេវធម៌ ។ ទេវធីតា (​ទេវៈ​ធី​ដា​) ន​. (​ម​. ព​.​ទេពធីតា​) ។ ទេវនាគរី ( ទេវៈ​នា​គៈ​រី​) ន​. (​សំ​. ទេវ “​ទេវតា​” + នាគរី “​ស្ត្រី​អ្នកក្រុង​; ស្ត្រី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង . . .”) ឈ្មោះ​អក្សរ​មួយបែប​របស់​ពួក​ព្រាហ្មណ៍​ក្នុងប្រទេស​ឥណ្ឌា មាន​តាំងពី​យូរអង្វែង​ហើយ​ដរាប​មកដល់​សព្វថ្ងៃនេះ​, សម្រាប់​កត់ត្រា​ភាសាសំស្ក្រឹត : អក្សរ​ទេវនាគរី ។ ទេវនារី ( ទេវៈ​—) ន​. (​ម​. ព​. ទិព្វនារី ) ។ ទេវនិករ (​ទេវៈ​—) ន​. (​ម​. ព​. ទេពនិករ​) ។ ទេវនិកាយ (​ទេវៈ​—) ន​. (​ម​. ព​. ទេពនិកាយ​) ។ ទេវបញ្ជា (​ទេវៈ​ប័​ញ​ជា​) ន​. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះឥន្ទ្រ​ទ្រង់មាន​ទេវបញ្ជា​ទៅនឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះមក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្ដរ ។ ទេវបុត្ត ( ទេវៈ​បុ​ត​) ន​. (​បា​.; សំ​. ទេវបុត្រ ) ទេវតា​ប្រុស ។ ទេវបុត្រ ( ទេវៈ​បុ​ត​) ន​. ដូចគ្នា​នឹង ទេវបុត្ត ដែរ ។ ទេវភូត ( ទេវៈ​—) ន​. (​បា​.) ពួក​ភូត (​សត្វ ) គឺ​ទេព្ដា​; ទេព្ដា​ទុកដូចជា​ពួក​ភូត ។ ទេវរាជ ( ទេវៈរាច​) ន​. (​សំ​. បា​.) សេ្ដច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច​; ព្រះឥន្ទ្រ ។ ទេវរូប ( ទេវៈ​—) ន​. (​សំ​. បា​. ) រូប​ទេពតា ; រូប​ប្រៀប​ដោយ​រូប​ទេពតា ។ ទេវលោក ( ទេវៈ​—) ន​. (​សំ​. បា​. ) លោក​ជាទី​នៅ​នៃ​ពួក​ទេវតា​, ស្ថានសួគ៌ ។ ទេវវិមាន ( ទេវៈ​—) ន​. ដូចគ្នា​នឹង ទេពវិមាន ។ ទេវស្ថាន (​ទេវៈ​—) ន​. (​សំ​.; បា​. ទេវ​ដ្ឋា​ន​) ទី​, លំនៅ​របស់​ទេវតា ។ ប្រាសាទ​, អាស្រម​, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។ ទេវ​ឫទ្ធិ ( ទេវៈ​រឹត​) ន​. (​សំ​. ) ឫ​ទិ្ធ​របស់​ទេវតា ( ម​. ព​. ឫទ្ធិ ផង​) ។ ទេវា ដូចគ្នា​នឹង ទេពា​។​ទេវានុភាព (—​ភាប​) ន​. (​សំ​. បា​. ទេវា​នុ​ភាវ​) អានុភាព​នៃ​ទេវតា (​ម​. ព​. អានុភាព ផង​) ។ ទេវាយតនៈ ( ទេវា​យៈ​តៈ​ន៉ៈ​) ន​. (​សំ​. បា​. ) លំនៅ​ទេវតា (​ដូចគ្នា​នឹង ទេវស្ថាន ដែរ ) ។ ទេវាយុធ (—​យុ​ត​) ន​. (​សំ​.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។ ទេវាវិនិច្ឆ័យ ន​. (​បា​. ទេវ + វិនិច្ឆយ “​ការវិនិច្ឆ័យ​របស់​ទេវតា​”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ​នៅក្នុង​ព្រះបរមរាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេ​ត្រ​ឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះទីន័ង​ទេវាវិនិច្ឆ័យ ឬ ប្រាសាទ​ទេវាវិនិច្ឆ័យ ។​

​ទំ​

​កិរិយាសព្ទ​

​ឋិត​លើ​ទ្រនំ : ក្អែក​ទំ​លើ​មែក​អម្ពិល​, ព្រាប​ទំ​រហង់​លើដំបូល​សាលា ។ ដែល​ចាប់ឈឺ​មិន​ស្រាកស្រាន្ត : រោគ​ទំ​, ជំងឺ​ទំ ។ ព​. ប្រ​. នៅ​ជាមួយនឹង​ប្រពន្ធ​ដែល​ស្ដុកស្ដម្ភ​, ដែលមាន​អានុភាព​ខ្លាំង​ជាង​ខ្លួន : ខ្ញុំ​ទំ​មិន​ជាប់​ទេ (​ព​. សា​. ; មិនសូវ​ប្រើ )​។​

​គុណសព្ទ​

​ដែល​ងំ​នៅ​មិន​ស្រាក : ទុក្ខ​ទំ គឺ​ទុក្ខ​ដែល​នៅ​ទំ​ជានិច្ច ។ ព​. ប្រ​. អង្គុយ​, ចូលកាន់​ទី​អង្គុយ : ប្រើ​ទំ​លែង​ខ្ពស់ គឺ​កុំអាល​ប្រញាប់​អង្គុយ​លើ​ទី​ខ្ពស់​មុនគេ​អញ្ជើញ ។ កុំ​ទុកចិត្ត​បរទេស កុំ​ទុកចិត្ត​អភិនេស្ក្រម៍ កុំ​ទុកចិត្ត​អភិប្រាយ ប្រើ​ទំ​លែង​ខ្ពស់ រំពឹង​ឲ្យ​ឆ្ងាយ ស្ដាប់​ពាក្យ​បរិយាយ​បណ្ដាំ​មេជី​។​…(​សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។​