​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​នរូ​

(​នៈរូ ឬ ន​-​រូ​)

​នាមសព្ទ​

(​សំ​. បា​. ក្ល​. គឺ​ក្លាយ​មកពី ន​រោ​; សំ​. បា​. នរ > ន​រោ ) មនុស្ស​, ជន​
​នរូ​បុរស​ស្ត្រី​ណាមួយ​… ។ នរូ​អ្នកណា ទោះ​យក​អាត្មា ចូលសាសន៍​ពុទ្ធរត្ន ចូរ​ធ្វើ​ឲ្យ​ត្រង់ ដោយនូវ​បន្ទាត់ ហៅ​ស្វែង​សម្បត្តិ យក​ផ្លូវ​និព្វាន ( សាស្ត្រា​ច្បាប់ក្រម ) ។​

​នាបី​

​និបាតសព្ទ​

​រីឯ​, ធម្មតា​ឯ​, ដែល​ហៅថា (​សម្រាប់​ប្រើតែ​ក្នុង​កាព្យ​)
​នាបី​ហៅ​គ្រូ ដូច​អ្នក​នាំ​ផ្លូវ ដើរ​ដោយ​គន្លង ទោះ​នឹង​ឆ្ពោះទៅ ស្រុក​តូចធំ​ផង សឹង​ដូច​បំណង នៃ​ចិត្ត​ចិន្តា ( សាស្ត្រា​ច្បាប់ក្រម ) ។​

​និសាចរ​

នាមសព្ទ​

( បា​. ) អ្នក​ត្រាច់ទៅមក​ក្នុង​វេលាយប់ ។ ព្រាយ​អាកាស​, បិសាច​ដើរ​យប់​,… ។​

​គុណសព្ទ​

​ដែល​ត្រាច់ទៅមក​, រកស៊ី​ក្នុង​វេលាយប់​
​មៀម​, ទីទុយ​, ខ្លែងស្រាក​, ពព្លាក់ ។ ល ។ ជា​ពួក​សត្វ​និសាចរ ។ ព​. ផ្ទ​. ទិវាចរ ។​

​បណ្ដិប​

​នាមសព្ទ​

( ព​. បុ​. ) សម្ដី​ហាមប្រាម​បញ្ជាក់​ហើយ​បញ្ជា​ក់ទៀត​, សម្ដី​ហាម​បញ្ជាក់​ដោយ​ដាក់​កំហិត​ឲ្យ​អ្នក​ស្ដាប់​ទទួល​ប្រតិបត្តិ​តាម​ដោយ​ដាច់ខាត ជា​សម្ដី​ដែល​អ្នក​ស្ដាប់​ច្រើនតែ​ពុំ​សូវ​គាប់ចិត្ត : បណ្ដិប​ម្តាយ​ច្រើនតែ​ក្លាយជា​ទាស់ចិត្ត​កូន​; បណ្ដិប​ម្តាយ​ឪពុក​ថា​កុំ​ឲ្យ​កូនតូចៗ​ចុះ​ងូតទឹក​ជ្រៅ​ក្រែង​វាល​ង់​, វា​ច្រើនតែ​ពុំ​សូវ​ស្តាប់ ។ ពាក្យកាព្យ​ថា : ពាក្យ​គ្រូ​រែង​រឹង ស្រា​រែង​ស្រវឹង ពុំដែល​ពិសា ពាក្យពិត​រែង​ស្លែង ពុំ​ពីរោះ​ថា បណ្ដិប​មេបា រែង​ថា​ពុំ​គាប់ ( សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះរាជ​សម្ភារ ) ។ ( ក្នុងសម័យ​តម​ក​, ​មាន​អ្នក​អក្សរសាស្ត្រ​ខ្លះ​កែ​ពាក្យកាព្យ បណ្ដិប នេះ​ជា បណ្ដាំ ពីព្រោះ​ពុំ​យល់​អត្ថន័យរ​បស់ពាក្យ បណ្ដិប ) ។​

​បទ​

(​បត់​)

​នាមសព្ទ​

( សំ​. បា​. ) ឧបាយ​; រឿង​, ហេតុ​; ទី​; ការរក្សា​; ចំណែក​; ជើង​; ស្នាមជើង​; ផ្លូវ​; ទំនង​, ដំណើរ​, ទំនង​, ដើមទង ។ គ្វាម​, លំនាំ នៃ​សំឡេង​ដែល​សូត្រ​ឬ​ដែល​ច្រៀង ។ បទសរភញ្ញ ( ម​. ព​. សរភញ្ញ ) ។​

​និបាតសព្ទ​

​ដ្បិត (​ព​. បុ​.); (​ព​. កា​.) ចង្អុល​ប្រាប់​ពាក្យ បទ (​ដ្បិត​)
​ប្រពន្ធ​ឃើញ​ឃាត់​ទៅ ប្តី​មិនត្រូវ​ថា​កុំ​អ្នក ឯង​ខឹង​លោ​វាយ​ធាក់ ដោយ​ចិត្តធំ​បទ​បាន​ស្រា ។ … ( សាស្ត្រា​ច្បាប់ប្រុស បណ្ឌិត​មៃ ) ។ ម​. ​ព​. ដ្បិត ទៀតផង ។​