ដោយៈ បាយ័ន / សៀមរាបៈ ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ នៅក្នុងសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ហើយ សមត្ថកិច្ច បានដាក់ការសង្ស័យ លើប្ដី្របស់ស្ត្រីរងគ្រោះ ថាជាឃាតក ។
លោកវរសេនីយ៍ត្រី រិន ម៉ុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គោកចក ក្រុងសៀមរាប បានឲ្យដឹងថាៈ ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ សូ ចាន់ធី អាយុ៤១ឆ្នាំ ហើយត្រូវបានឃាតក សម្លាប់ នៅផ្ទះជួល ស្ថិតនៅក្នុងក្រុមទី១ ស្ថិតភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី រិន ម៉ុន បានអះអាងថាៈ ការស្លាប់របស់ស្ត្រី ខាងលើ គឺស្លាប់ ប្រមាណជា ៤ ម៉ោង មុនគេប្រទះឃើញសព។
លោកវរសេនីយ៍ត្រី រិន ម៉ុន បាននិយាយថាៈ ស្ត្រីរងគ្រោះ ត្រូវបានឃាតក ជាប្តីសម្លាប់ ដោយយកអង្កត់អុស ទៅសង្កត់ ក ហើយអារក បណ្តាលឱ្យស្លាប់ ហើយក៍រត់គេចខ្លួន បាត់តែម្តង ហើយសមត្ថកិច្ច កំពុងតាមចាប់៕/V