​ ​ ​មេព្រៃ​សង្កាត់​ត្បែងមានជ័យ​និង​មន្ត្រី​បរិស្ថាន​ខេត្ត​មិន​ទប់ស្កាត់​ការបំផ្លាញ​ចម្ការ​កូនឈើ​

1878
ចែករម្លែក

(​ព្រះវិហារ​)៖​ចម្ការ​កូនឈើ​ធ្នង់​និង​កូន​នាងនួន​ដែល​រដ្ឋបាល​ព្រៃឈើ​ដាំ​កាលពី​ជាង​១០​ឆ្នាំមុន​ត្រូវបាន​ជនល្មើស​ចូលទៅ​កាប់​យកមក​លក់​យ៉ាង​គគ្រឹគគគ្រេង​ហើយ​បាន​ដឹកជញ្ជូន​តាម​ម៉ូតូ​និង​តាម​រ៉ឺម៉ក​ម៉ូតូ​ជា​រៀងរាល់ថ្ងៃ​មិនត្រូវ​បាន​មន្ត្រី​បរិ​ស្ថា​នេ​ត្ត​និង​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ទប់ស្កាត់​ទេ​។​ករណី​នោះ​ត្រូវបាន​ពលរដ្ឋ​សង្ស័យថា​មន្ត្រី​ទាំងនោះ​ជា​អ្នក​បើកដៃ​ដើម្បី​ជា​ថ្នូរ​នឹង​លាភសការៈ​។​
​ ​
ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​និង​ចម្ការ​ព្រៃ​កូនឈើ​ធ្នង់​នាងនួន​នោះបាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​ថា​ចម្ការ​កូនឈើ​ធ្នង់​និង​កូនឈើ​នាងនួន​ដែល​ជន​មិន​ស្គាល់មុខ​ចូលទៅ​កាប់បំផ្លាញ​យ៉ាង​រង្គាល​ហើយ​ដឹកជញ្ជូន​មក​លក់​បែប​អនាធិបតេយ្យ​ជា​រាងរាល់​ថ្ងៃនោះ​ស្ថិតនៅ​ចំណុច​ជាប់​និង​ចម្ការ​រ​ក្រុមហ៊ុន​ជាប់​និង​ជើងភ្នំ​ត្បែង​នៅ​ភូមិ​អូរ​ខ្លែង​ព័រ​សង្កាត់​ប៉ា​លហាល​ក្រុង​និង​ខេត្តព្រះវិហារ​។​

ប្រ​ភព​ដដែល​បាន​បន្តថា​ជនល្មើស​បាន​លួច​ចូលទៅ​កាប់បំផ្លាញ​កូនឈើ​ធ្នង់​និង​នាងនួន​នោះ​ទើបតែ​៣​ខែ​ទៅ​៤​ខែ​ចុងក្រោយ​នោះ​ដោយ​ក្រុម​ឈ្មួញ​តម្រូវ​ឲ្យ​ជនល្មើស​កាប់​អារយក​ចាប់ពី​មុខកាត់​ពី​១,២​តឹក​ទៅ​២​តឹក​មាន​ប្រវែង​ចាប់ពី​៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​មានតម្លៃ​ចាប់ពី​៧.០០០​ទៅ​១០.០០០​រៀល​ក្នុង​មួយ​ដុំ​។​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានលើកឡើង​ថា​ជា​រាងរាល់ឆ្នាំ​រដ្ឋបាល​ព្រៃឈើ​តែងតែ​ដល់​ទិវា​៩​កក្ត​ដា​បានធ្វើ​ពិធី​ដាំ​កូនឈើ​នោះ​ឡើង​ហើយ​ចំណាយ​ថវិការ​រដ្ឋ​អស់​រាប់ពាន់​ដុល្លារ​ដើម្បី​ដាំ​កូនឈើ​។​ពេលដែល​ដាំ​ក្នុង​មួយឆ្នាំៗ​បាន​ហើយ​បែ​ជា​បើកដៃ​អោយ​ជនល្មើស​ទៅ​អារ​កាប់បំផ្លាញ​ដឹកជញ្ជូន​មក​លក់​យ៉ាង​អ​នា​ធិ​តេ​យ្យ​ទៅវិញ​គួរអោយ​សោកស្តាយ​ណាស់​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​ឈើ​ទាំងនោះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​ចេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​មាន​រថយន្ត​កាមរី​និង​តាម​រថយន្ត​សាំ​យ៉ុង​ឆ្ពោះទៅ​ខេត្តកំពង់ធំ​និង​ខេត្ត​នានា​ទៀត​ដែល​ជាប់​និង​ព្រំប្រទល់​ខេត្តព្រះវិហារ​។​ក្នុង​នោះគេ​បាន​សង្កេតឃើញថា​នៅតាម​ដងផ្លូវ​មាន​ស្នាក់ការ​សមត្ថកិច្ច​ស្អេកស្កះ​និង​មាន​រថយន្ត​គ្រប់​ប្រភេទ​ដើម្បី​ទប់ស្កាត់​។​ផ្ទុយទៅវិញ​សមត្ថកិច្ច​ទាំងនោះ​ក្រៅពី​យកលុយ​ដាក់​ក្នុង​ហោប៉ៅ​ខ្លួន​គ្មាន​ជួយ​ទប់ស្កាត់​ឡើយ​។​ថ្មីៗ​នេះ​ពេលដែល​អ្នកកាសែត​សួរនាំ​មេព្រៃ​សង្កាត់​បាន​ឆ្លើយ​ដាក់គ្នា​ថា​ព្រៃ​តំបន់​ជាប់​និង​ជើងភ្នំ​ត្បែង​ជា​តំបន់​ការពារ​ដោយ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​។​

​ទាក់ទិន​និង​ជនល្មើស​កាប់យ​កកូន​ធ្នង់​និង​កូន​នាងនួន​នោះ​លោក​សុង​បញ្ញា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បាន​ឆ្លើយ​យ៉ាងខ្លី​តាម​ទូរស័ព្ទ​ថា​លោក​កូនចៅ​គេ​លោក​មិនដឹង​ឡើយ​។​ពាក់ព័ន្ធ​និង​ឈ្មួញ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៦២​ត្រូវបាន​លោក​ជ័យ​ស៊ីថា​នាយ​ង្កា​ត់​រដ្ឋបាល​ព្រៃឈើ​រវៀង​បាន​ឆ្លើយថា​លោក​មិនដឹង​ថាប់​យ៉ាងណា​នោះទេ​ព្រោះ​ឈើ​នោះគេ​និយម​ហៅថា​ឈើ​ប្រភេទ​អេតចាយ​នោះ​។​ទាក់ទិន​និង​ការកាប់បំផ្លាញ​ឈើ​ក្នុង​ចម្ការ​កូន​ធ្នង់​និង​នាងនួន​នោះ​ផងដែរ​អ្នកយកព័ត៌មាន​បាន​ទូរស័ព្ទ​ទៅ​លោក​អ៊ា​សុខា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​តែ​អត់​មាន​អ្នកទទួល​។​

គួ​រំលឹក​ផងដែរ​ថា​ជា​រៀងរាល់ថ្ងៃ​នៅលើ​ខ្នងភ្នំ​ត្បែង​ជនល្មើស​កំពង់តែ​សម្រុក​ឡើងទៅ​កាប់​កូនឈើ​ធ្នង់​ដែលមាន​មុខកាត់​ចាប់ពី​៤​តឹង​ទៅ​៦​តឹក​យ៉ាង​រង្គាល​ហើយ​មិន​ត្រូវបាន​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​បង្ក្រាប​ជន​ទាំង​នោះទេ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​