ចាប់បញ្ជូន​បុរស​ដែល​តាំងខ្លួន​ជា​មេបញ្ជាការរង​អង្គរក្ស​ពាក់​ផ្កាយ​២​ទៅ​តុលាការ​

2008
ចែករម្លែក

(​ព្រះសីហនុ​)៖​ក្រោយ​បញ្ចប់​ការសួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រួចមក បុគ្គល​ម្នាក់​ឈ្មោះ ង៉ែត ណារិន ហៅ​«​យូ ណារិន​» ដែល​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង​មាន​តួនាទី​ជា​មេបញ្ជាការរង នៃ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​នាយករដ្ឋមន្ដ្រី និង​ត្រូវបាន​បញ្ជាការ​អង្គរក្ស​ចាត់វិធានការ​តាម​ចាប់ខ្លួន​ជាបន្ទាន់​នោះ នៅ​ព្រឹក​ថ្ងៃ​២០​កក្កដា​នេះ​ត្រូវបាន​បញ្ជូនទៅ​សាលា​​ដំបូង​ខេត្តហើយ ពាក់ព័ន្ធ​រឿង​ប្រមូល​ប្រជាជន​ទៅ​សង់​ខ្ទម​រំលោភបំពាន​ដី​កម្មសិទ្ធិ​រដ្ឋ និង​អ្នកដទៃ​នៅ​ខេត្ត​ព្រះសីហនុ សម្តេច​ដោយ​ប្រើ​ឈ្មោះ​អង្គរក្ស​សម្តេច​តេ​ជោ​។​

​សូមជម្រាបថា បុគ្គល​ម្នាក់​ឈ្មោះ «​យូ ណារិន​» ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ ហើយ​ក្រោយ​សួរនាំ​បុគ្គល​នេះ​មានឈ្មោះ​ពិត «​ង៉ែត សារិន​» អាយុ​៤៧​ឆ្នាំ មុខរបរ​ទិញ​លក់​ដី មាន​ទី​លំ​​នៅ​បច្ចុប្បន្ន​ភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​៕

ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម