ភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៤នាក់, អ្នកជំងឺចំនួន២១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)។
ក្នុងនេះ ករណីឆ្លងសហគមន៍ ២២នាក់
អ្នកដំណើរពីបរទេស ២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែធ្នូ អ្នកឆ្លងសរុប១២០ ២៥៦នាក់,អ្នកជាសះស្បើយ ១១៦ ៦០៩នាក់និងអ្នកស្លាប់ ២ ៩៦០ នាក់៕