​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារតែ​ម៉ូតូ​២​គ្រឿង​បុក​ប៉ះគ្នា កណ្តាល​ទីក្រុង​ព្រះសីហនុ។

​ហេតុការណ៍​នេះ​បានកើត​ឡើង តាម​បណ្តោយ​វិថី​ឯករាជ្យ ចំណុច​ទល់មុខ​សាលា​កម្មករ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១​។​

​សាក្សី​ប្រាប់​សមត្ថកិច្ច​ថា​ឃើញ​ម៉ូតូ​មួយគ្រឿង ម៉ាក​Click ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1AK-3460 ជិះ​គ្នា​២​នាក់ បើកបរ​ក្នុងទិសដៅ​ពី​រង្វង់​មូល​តោ​ពីរ ឆ្ពោះទៅ​ស្តុ​ប​៣៣ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្វេង​ដៃ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង ម៉ាក អា​ឆ្លាម ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង និង​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការខូចខាត​យ៉ាងតំណំ ។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដោយឡែក​វត្ថុតាង​ទាំង​២​គ្រឿង ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ លើក​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្តរ​តាម​និតិ​វិធី​៕​