ដោយៈ health.com.kh
កាកាវជាញឹកញយត្រូវបានគេយកទៅធ្វើជាសូកូឡា និងភេសជ្ជៈកាកាវក្ដៅៗដែល អាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
កាកាវ គឺល្អណាស់សម្រាប់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយមានលក្ខណៈប្រសើរ ឡើងជាងមុនតាមរយៈបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយជម្រុញលំហូរឈាម, ធ្វើឱ្យពោះវៀនមានសុខភាពល្អ និងស្ងប់អារម្មណ៍។ ជាលទ្ធផលអ្នកក៏មិនសូវស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ដូចមុន ដែរ។ កាកាវក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavonols ដែលចាំបាច់សម្រាប់រក្សា មុខងារ ល្អប្រសើរនៃប្រព័ន្ធភាពស៊ាំរាងកាយ។ វាជួយបញ្ចុះសម្ពាធឈាមដែល ឡើងខ្ពស់, ទប់ស្កាត់ឈាមកក និងកាត់បន្ថយការរលាក។
២. បំបាត់អាការៈចុកពោះពេលមករដូវ
នៅពេលនិយាយដល់ការបំបាត់ភាពឈឺចាប់ដោយសារមករដូវ នោះការទទួលទាន សូកូឡាមួយចំនួន គឺជាដំណោះស្រាយដ៏ប្រសើរបំផុត។ សូកូឡាខ្មៅផ្សំឡើងពីកាកាវ មានផ្ទុកសារធាតុចិញ្ចឹមម្យ៉ាងហៅថាម៉ាញ៉េស្យូមដែលរាងកាយត្រូវការដើម្បីរក្សាបាននូវសុខភាពល្អ។ ប្រសិនបើអ្នកកំពុងជួបប្រទះអាការៈឈឺចាប់ក្នុងផ្នែកណាមួយ នៃរាងកាយដូចជាចង្កេះ, ភ្លៅ និងក្បាលពោះ, ម៉ាញ៉េស្យូមក្នុងសូកូឡាគឺដោះស្រាយ បញ្ហាបានយ៉ាងឆាប់រហ័សដោយរម្ងាប់សាច់ដុំស្បូន។
៣. កាត់បន្ថយហានិភ័យនៃជំងឺធាត់ជ្រុល
ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យមសូកូឡាខ្មៅអាចជួយគ្រប់គ្រងទម្ងន់រាងកាយបានយ៉ាងប្រសើរ។ កាកាវមានផ្ទុកជាតិខ្លាញ់និងជាតិស្ករទាបដែលល្អណាស់ សម្រាប់ផ្ដល់ថាមពល ហើយធ្វើឱ្យមានអារម្មណ៍ឆ្អែត។ ដូច្នេះប្រសិនបើអ្នកចង់រក្សា បាននូវទម្ងន់រាងកាយសុខភាពល្អដោយមិនចង់មានអារម្មណ៍ឃ្លានសឹងគ្រប់ពេល, នោះការទទួលទានកាកាវ គឺជាដំណោះស្រាយដ៏ប្រសើរបំផុត។
៤. ល្អសម្រាប់អ្នកជំងឺហឺតនិងអាឡែកស៊ី
កាកាវជាប្រភពនៃសមាសធាតុពិសេស ២ប្រភេទ គឺ theobromine និង theophylline ដែលសុទ្ធតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងជំងឺហឺត។ សារធាតុ theobromine ជួយសម្រួលផ្លូវដង្ហើមក្នុងសួតនិងការពារប្រឆាំងជំងឺមហារីកសួរទៀតផងដោយវាកាត់បន្ថយ អាឡែកស៊ី, ខណៈដែលសារធាតុ theophylline ដែលផ្ដល់ភាពធូរស្បើយដល់ ផ្លូវដង្ហើមនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។
៥. ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពធ្មេញ
កាកាវ គឺល្អណាស់សម្រាប់ការពារអញ្ចាញ និងធ្មេញពីជំងឺពុកធ្មេញ ឬដង្កូវស៊ី។ វាមានផ្ទុកសារធាតុ polyphenols ជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតដែលបំផ្លាញ កាចាធ្មេញ៕/PC