ដោយៈ health.com.kh
មានបញ្ហាសុខភាពមួយចំនួនអាចបង្កការឈឺចាប់ដែលធ្វើឱ្យអ្នកភ័ន្តច្រឡំថាឈឺធ្មេញ ជាក់ស្ដែងមិនមែនទេ!ចាប់ដែលអាចច្រឡំជាមួយអាការៈឈឺធ្មេញ ៖
១. បញ្ហាឆ្អឹងថ្គាម
ធ្មេញមិនមែនចេះតែឈឺរហូតឡើង ហើយការឈឺចាប់ធ្មេញអាចចេញមក ពីថ្គាមក៏មាន។ ការឈឺចាប់ក្នុងធ្មេញអាចលេចឡើងដោយសារភាពខុសប្រក្រតី នៃសន្លាក់ temporomandibular ដែលអាចបណ្ដាលឱ្យជាប់ថ្គាម។ ការកន្ត្រាក់នៃសាច់ ដុំថ្គាមមានការកើនឡើង ហើយបញ្ហាកើតមាននៅពេលបើកមាត់។ វាអាចកើតឡើង ដោយសារតែផ្លាស់ខុសកន្លែងនៃឌីសឆ្អឹង។
២. ការរលាកប្រហោងឆ្អឹងច្រមុះ
ជំងឺនេះបង្កការរលាកនៃភ្នាសរំអិលមួយ ឬច្រើនក្នុងប្រហោងឆ្អឹងច្រមុះ។ ហើយ បញ្ហារលាកប្រហោងឆ្អឹងច្រមុះអាចបង្កការឈឺចាប់និងសម្ពាធឈាមក្នុងធ្មេញដែលមានឬសជិតផ្នែកខាងក្រោមនៃប្រហោងឆ្អឹងច្រមុះ។ ទោះជាយ៉ាងណាបញ្ហានៃធ្មេញ ក៏អាចជាមូលហេតុមួយនៃការវិវត្តន៍នៃជំងឺរលាកប្រហោងឆ្អឹងច្រមុះផងដែរ។
៣. បញ្ហាបេះដូង
ពេលខ្លះការឈឺចាប់ក្នុងបេះដូងអាចសំដៅទៅភ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែជាញឹក ញយច្រើនតែកើតឡើងលើស្មានិងដៃខាងឆ្វេង។ ទោះជាយ៉ាងណាវាក៏អាចបង្ក ការឈឺចាប់ក្នុងផ្នែកខាងក្រោមធ្មេញនិងថ្គាមផងដែរ។ នេះអាចជារោគសញ្ញានៃជំងឺ angina ដែលអាចបង្កជាអាការៈគាំងបេះដូង។ ដូច្នេះប្រសិនបើធ្មេញរបស់អ្នក មានសុខភាពល្អ និងរឹងមាំ ប៉ុន្តែស្រាប់តែមានអារម្មណ៍ឈឺចាប់ ចូរកុំស្ទាក់ស្ទើនឹង ទៅជួបទទួលការពិនិត្យស្ថានភាពបេះដូងជាមួយគ្រូពេទ្យជំនាញ។
៤. ជំងឺសួត
ជំងឺសួតអាចជះផលប៉ះពាល់ទៅលើធ្មេញគួរ ឱ្យកត់សម្គាល់។ ការឈឺចាប់សំដៅ ទៅកាន់ធ្មេញនិងថ្គាមអាចជាសញ្ញាមួយនៃជំងឺមហារីកសួត។ ម្យ៉ាងវិញទៀតការ ព្យាបាលស្ថានភាពនេះអាចជះឥទ្ធិពលអវិជ្ជមានលើមាត់។ ជំងឺនេះថែមទាំងអាច បង្កការឈឺចាប់នៅពេលរាលដាលដល់ផ្នែកទៅកាន់ផ្នែកដទៃទៀតជុំវិញកនិងក្បាលទៀតផង៕/PC