​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​មនុស្ស​៥​នាក់​បាន​ស្លាប់​និង​យ៉ាងតិច​១៥​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បើករថយន្ត​បំបុក​ចូល​ហ្វូង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​មួយ​នៅ​ទី​​ក្រុង​យ៉ាងហ្គោន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Myanmar Now​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រងរបួស​។​រូបភាព​និង​វីដេអូ​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​រថយន្ត​មួយ​បើក​ទម្លុះ​ចូល​ហ្វូង​អ្នកប្រ​​ឆាំង​តវ៉ា​និង​សាកសព​មនុស្ស​នៅលើ​ផ្លូវ​។​

​ការប្រឆាំង​តវ៉ា​មួយទៀត​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្រុង​យ៉ាងហ្គោន​នៅ​ពេល​រសៀល​ទោះជា​មាន​អំពើហិង្សា​កាលពី​ពេល​ព្រឹក​។​

​បាតុកម្ម​ប្រឆាំង​យោធា​កំពុង​បន្ត​ទោះជា​មាន​ការសម្លាប់​មនុស្សជាង​១.៣០០​នាក់​ចាប់​តាំងពី​ថ្ងៃ​១​កុម្ភៈ​។​ការប្រឆាំង​តវ៉ា​រាយប៉ាយ​ពាសពេញ​ប្រទេស​ច្រើនតែ​ធ្វើឡើង​ក្រោម​រូបភាព​ជា​ក្រុម​តូចៗ​ដើម្បី​​បង្ហាញ​ការប្រឆាំង​ជំទាស់​នឹង​ការបណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី អ៊ុង សាន ស៊ូ​ជី និង​ការវិល​មក​វិញ​ការគ្រប់គ្រង​យោធា​។​

​កាលពី​ថ្ងៃអាទិត្យ ការតវ៉ា​ប្រឆាំង​នៅ​ក្រុង​យ៉ាងហ្គោន ត្រូវ​បាន​រថយន្ត​បើកបំ​បុក​ពីក្រោយ​បន្ទាប់​ពី​ចាប់ផ្តើ​មបាន​ប៉ុន្មាន​នាទី និង​សាក្សី​បាន​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​។​

​អ្នក​ប្រឆាំង​តវ៉ា​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រតាម​ទូរស័ព្ទថា «​ខ្ញុំ​ត្រូវ​រថយន្ត​បុក​ដួល ទាហាន​ម្នាក់​វាយ​ខ្ញុំ​ជាមួយ​នឹង​ស្វាយ​កាំភ្លើង​តែ​ខ្ញុំ​បាន​រង​និង​រុញ​។​បន្ទាប់​មក​ទាហាន​នោះ​បាន​បាញ់​ខ្ញុំ​​ហើយ​ខ្ញុំ​រត់​។​សំណាង​ណាស់ ខ្ញុំ​បាន​គេច​រួច​ខ្លួន​»​។​

​សាក្សី​២​នាក់​បាន​និយាយថា រថយន្តយោធា​បាន​បុក​អ្នកប្រឆាំង​តវ៉ា​ពីក្រោយ​ហើយ​អ្នក​ប្រឆាំង​តវ៉ា​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការរត់​បែក​ខ្ញែក ដោយ​ខ្លះ​ត្រូវ​បាន​វាយដំ​។​

​កន្លងមក យោធា​មី​យ៉ាន់​ម៉ា​បាន​និយាយថា ពួក​ប្រឆាំង​តវ៉ា​ដែល​ត្រូវបាន​សម្លាប់​បាន​ញុះញង់​បង្ក​អំពើហិង្សា និង​ថា​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ដោយសារ​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន​ដែល​គណបក្ស​របស់​​ស៊ូ​ជី ឈ្នះ​នោះ​មាន​ការលួចបន្លំ​៕

​ការប្រឆាំង​តវ៉ា​នៅ​ក្រុង​យ៉ាងហ្គោន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​បាន​ប្រព្រឹត្តទៅ​តែ​ប៉ុន្មាន​នាទី​មុន​ឡាន​យោធា​បើ​កបំ​បុក​ចូល​នាំ​អោយ​ស្លាប់​និង​របួស​មនុស្ស​ជាច្រើន​