ប្រែសម្រួលៈវាសនា/វៀងចន្ទន៍ (ស៊ីនហួរ)៖រថភ្លើងដឹកទំនិញអន្តរជាតិចិន-ឡាវលើកដំបូងបានចេញពីទីក្រុងគុនមិញ នៅខេត្តយុនណានរបស់ចិនភាគខាងត្បូង បានទៅដល់រដ្ឋធានីវៀងចន្ទន៍របស់ឡាវកាលពីយប់ថ្ងៃសៅរ៍។
នៅម៉ោងជាង១១យប់ថ្ងៃសៅរ៍ រថភ្លើងដែលដឹកម្សៅកាល់ស្យូមផូស្វាតពេញបានទៅដល់ស្ថានីយវៀងចន្ទន៍ខាងត្បូង។
លោកចូវ យូគូយ អ្នកបើករថភ្លើងជនជាតិចិនម្នាក់បាននិយាយថា«ខ្ញុំរីករាយនិងរំភើបដែលបានក្លាយជាអ្នកចូលរួមក្នុងគំរោងខ្សែក្រវាត់និងផ្លូវ ជាអ្នកពាំនាំមិត្តភាពរវាងចិននិងឡាវ។ផ្លូវរថភ្លើងចិន-ឡាវនេះរត់ដូចគ្នានឹងផ្លូវក្នុងស្រុកដែរតែស្ថានភាពផ្លូវល្អប្រសើរជាង ទោះជាយ៉ាងណាដើម្បីធានាសុវត្ថិភាពរថភ្លើងដំបូង យើងមិនហ៊ានដេកឬសម្រាកទេ»។
រថភ្លើងដឹកទំនិញចិន-ឡាវ រត់ជិតព្រំដែនចិន-ឡាវកាលពីថ្ងៃសៅរ៍
ផ្លូវរថភ្លើងថ្មីនេះកាត់បន្ថយរយៈពេលនិងថ្លៃដឹកជញ្ជូនទំនិញជាខ្លាំងរវាងប្រទេសទាំងពីរ ។វាត្រូវបានបើកសម្ពោធអោយដំណើរការសំរាប់ការដឹកជញ្ជូនអ្នកដំណើរនិងទំនិញកាលពីថ្ងៃសុក្រ។
វាជាគំរោងសំខាន់ជាប្រវត្តិសាស្ត្រមួយនៃកិច្ចសហការខ្សែក្រវាត់និងផ្លូវគុណភាពខ្ពស់ ។ប្រធានាធិបតីចិន ស៊ី ជីនភីង និងសមភាគីឡាវ បានរួមគ្នាធ្វើជាសាក្សីនៃការបើកដំណើរការផ្លូវរថភ្លើងនេះ។វាមានប្រវែង១.០៣៥គីឡូម៉ែត្រ ក្នុងនេះ ៤២២គីឡូម៉ែត្រនៅខាងឡាវដោយចេញពីទីក្រុងគុនមិញក្នុងខេត្តយុនណានរបស់ចិន មកកាន់រដ្ឋធានីវៀងចន្ទន៍របស់ឡាវ។
គំរោងកូនកាត់រវាងគំនិតផ្លួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិននិងយុទ្ធសាស្ត្ររបស់ឡាវដើម្បីប្រែក្លាយពីប្រទេសគ្មានព្រំដែនសមុទ្រទៅជាមជ្ឈមណ្ឌលតភ្ជាប់ដីគោក នឹងកាត់បន្ថយពេលធ្វើដំណើររវាងទីក្រុងទាំងពីរប្រមាណ១០ម៉ោងឯណោះ៕
រថភ្លើងក្បាលគ្រាប់ដ៏រលោង ធ្វើដំណើរក្នុងល្បឿង១៦០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់ព្រៃភ្នំនិងជ្រលងភ្នំ ផ្លូវរូងក្រោមដី១៦៧ និងស្ពានចំនួន៣០១