​នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ចុះមក​ពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​នៅ​តំបន់​បឹង​ទន្លេសាប​ស្ថិតក្នុង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។