ដោយ : ភ្មំស្វាយ / បន្ទាយមានជ័យៈនៅថ្ងៃអាទិត្យទី៥ ខែធ្នូ ឆ្នាំ២០២១ លោកអ៊ុំ រាត្រីអភិបាលខេត្តនិងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានដឹកនាំសមាជិកចូលរួមពិធីប្រគល់ទទួលជែលលាង សម្អាតដៃពីកាកបាទក្រហមកម្ពុជា។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានធ្វើពិធីប្រគល់នោះដើម្បីជូនសាខានិងតាមមន្ទីរពេទ្យបង្អែក នៅប្រាំបួនក្រុង ស្រុក ។ជែលឬសាប៊ូលាងដៃចំនួន៧៤០កេសស្មើ១១.៨៤០ដបនោះនឹងការបែង ចែកជាក្នុងមួយមន្ទីរពេទ្យ បង្អែកទទួលបានចំនួន៥០កេសស្មើនឹង៨០០ដប។ដូច្នេះជែលលាងដៃៃដែលនៅសល់នឹងសាខានិងបន្តធ្វើពិធីប្រគល់ជូនអនុសាខាកក្រក៩ក្រុង ស្រុក និងវិទ្យាល័យចំនួន៣០សាលានៅក្នុងខេត្ត៕សរន