ដោយៈបាយ័ន/សៀមរាបៈ លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃនេះបានអញ្ជើញចូលរួមបើកការដ្ឋានសាង សង់ស្ពានថ្មថ្មីទី២នៅមុខវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។

លោកអភិបាលខេត្តបានថ្លែងថា ស្ពានថ្មថ្មីទី២នេះ នឹងបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍សម្រួល ដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ។ ពិសេសបានរួមចំណែកក្នុងការលើក កម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និងកិច្ចអភិវឌ្ឍន៍៕សរន