ដោយ;សុខសុភ័ណ្ឌ/កំពង់ស្ពឺ:បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣២- ៣៣ ស្ថិតក្នុង
ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី៥ខែធ្នូឆ្នាំ២០២១។

នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ស្លាកលេខ មិនស្គាលអត្តសញ្ញាណអ្នកបើកបរ (បើកគេចក្រោយពេលកើតហេតុរួច)
បើកបរពីទិសខាងកើតទៅទិសខាងលិច ។លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GF-2414បើកបរដោយឈ្មោះ កែវ វីរ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែកសាយ ឃុំឧត្តម ស្រុកពាមរ៍ ខេត្តព្រៃវែង បណ្ដាលឪ្យស្លាប់នៅនឹងកន្លែងកើតហេតុ។យានយន្តទាំងពីរបើកបរបញ្ច្រាសទិសគ្នា។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុសមត្ថកិច្វបានដឹកសពជនរងគ្រោះយកទៅតម្កលនៅពេទ្យបែកចានរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រៃណី។ចំណែកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង។ចំណែករថយន្តប៉ូលិសកំពុងស្រាវជ្រាវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕