​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​គ្លូ​ប៊​ល​លីង​) ៖ ឡានក្រុង​បើក​ស្វ័យប្រវត្តិ​ចំនួន​បី​គ្រឿង​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Baidu​បានចាប់ផ្តើម​ដំណើរការ​សាកល្បង​ពាណិជ្ជកម្ម​​នៅក្នុង​ក្រុង​ឆុងឈីង​ភាគ​និរតី​នៃ​ប្រទេស​ចិន​។​

​ឡានក្រុង​ឈ្មោះថា Robobus មាន​ប្រវែង ៥,៩ ម៉ែត្រ ហើយ​មាន​ល្បឿន​បើកបរ​ប្រហែល ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ពួក​វា​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិជ្ជា​លេខ​អូ​តូ​កម្រិត ៤​។​

​ក្រុមហ៊ុន Baidu បាន​និយាយថា រថយន្ត​ក្រុង​អាច​ឈប់​ដោយ​ខ្លួនឯង រុករក​ស្ថានភាព​ផ្លូវ​ក្នុង​ទីក្រុង​ដ៏​ស្មុគស្មាញ និង​បំពេញបាន​ពេញលេញ​នូវ​តម្រូវការ​នៃ​ប្រតិបត្តិការ​រថយន្ត​ក្រុង​ធម្មតា ដោយ​បន្ថែម​ថា ពួក​វា​បើក​ក្នុង​ដំណើរ​វិល​ជុំវិញ​ជិត ១០ គីឡូម៉ែត្រ​។​

​អ្នកស្រុក​អាច​ប្រើការ​សម្គាល់​ផ្ទៃមុខ កាត IC ឬ Alipay​ដើម្បី​ជិះ​ឡានក្រុង​។​

​លោក ចាង សាង​គី ជា​មន្ត្រី​សុវត្ថិភាព​នៃ​អង្គភាព​បើកបរ​ស្វ័យប្រវត្តិ​របស់ Baidu នៅ​ទីក្រុង​ឆុង​ឈីង បាន​និយាយថា រថយន្តក្រុង​ស្វ័យប្រវត្តិ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ទីក្រុង​ឆុង​ឈីង ក្វាង​ចូ​វ កាង​ចូ​វ និង​ទីក្រុង​ដទៃទៀត ហើយ​ឆុងឈីង​គឺ​ជា​ទីក្រុង​ដំបូង​បំផុត​មួយ​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​៕

​ឡានក្រុង​ឈ្មោះថា Robobus មាន​ប្រវែង ៥,៩ ម៉ែត្រ ហើយ​មាន​ល្បឿន​បើកបរ​ប្រហែល ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​