ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចព្រះ​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​ទាំង​ទ្វេ បាន​ស្ដេចយាង​គោរព ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​សព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់ ព្រះមហា​ក្សត នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះ​ដំណាក់​ព្រះអង្គ ផ្លូវ​សម្តេច​ប៉ាន់ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ។​