​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃអាទិត្យ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ដល់​ទៅ ១៤.៣២១​នាក់​នៅ​៦១​ខេត្ត​ក្រុង ដោយ​រុញ​ចំនួន​ឆ្លង​នៅក្នុង​រលក​បច្ចុប្បន្ន​​ឡើង​ដល់​ជិត​១,៣​លាន​នាក់​។​

​ទីតាំង​៣​ដែល​មាន​ការឆ្លង​ច្រើនជាងគេ គឺ​ក្រុង​ហូជីមិញ ១.៤៩១​នាក់ ក្រុង​កាន់ថឺ​ភាគខាងត្បូង ១.១៣២​នាក់ និង​ខេត្ត​តៃ និ​ញ ភាគ​ខាងត្បូង​មាន​អ្នក​ឆ្លង​៧៩២​នាក់​។​

​ទីក្រុង​ហាណូយ​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រមាណ​៤០០​នាក់​កាលពី​ថ្ងៃអាទិត្យ​។​

​កាល​ពី​ម្សិលមិញ វៀតណាម​ក៏​កត់ត្រា​ឃើញ​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន ១៩៩​នាក់​ថែម នាំ​អោយ​ចំនួន​អ្នកជំងឺ​កូវី​ដស្លាប់​សរុបនៅ​ក្នុងប្រ​ទេស​នេះ​ឡើង​ដល់​២៦.២២០​នាក់​។​

​ទោះជា​ឆ្លង​ជាង​១​ម៉ឺន​នាក់ អ្នកជំងឺ​ជា​ពី​កូវី​ដ​១៩​មានតែ​១.៧១១​នាក់​ទេ​កាលពី​ថ្ងៃអាទិត្យ​។​

​កាលពី​ថ្ងៃ​សៅរ៍ វៀតណាម​បាន​ប្រកាស​អ្នក​ឆ្លង​ថ្មី​១៣.៩៩៣​នាក់ និង​២០៣​នាក់​ស្លាប់​ដោយកូវី​ដ​១៩ ហើយ​ទីតាំង​៣​ដដែល​មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺ​ក្រុង​ហូជីមិញ ក្រុង​កាន់ថឺ និង​ខេត្ត​តៃនិញ​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​វៀតណាម​៩៦​លាន​នាក់ ៥៤,១​បាន​ចាក់​វ៉ាក់សាំង​២​ដូសពេញ​លេញ​៕

​ទីក្រុង​ហូជីមិញ​តែងតែ​ជា​កន្លែង​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​ជាង​គេ​អស់​ពេល​ជិត​១​ឆ្នាំ​មកហើយ