ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ ឆ្នាំ​២០២១ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​អមដំណើរ​ជាមួយ​លោកស្រី ម៉ាណ ណាវី សមាជិកា រដ្ឋសភា មណ្ឌល​ភ្នំពេញ និង​ជា​សមាជិក​ថ្នាក់កណ្តាល​អង្គការ​មូល​និ​ធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម កម្ពុជា តំណាង​លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេស​ក កម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ មូ​ស្លិ​ម​កម្ពុជា​បាន​អញ្ជើញ​សំណេះ សំ​ណា​ល និង​ប្រគល់​អំណោយ ជូន​ដល់​សាសនិក​ឥស្លាម ដែលមាន​តំណាង​មកពី ១៥ វិហារ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ ប្រព្រឹត្តទៅ នៅ​វិហារ​ធំ គីឡូម៉ែត្រ លេខ​៩ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោកស្រី ម៉ាណ ណាវី ក៏​ផ្ដល់​ថវិកា​ជូន​ដល់ គណៈកម្មការ​វិហារ ទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៤៨ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ថវិកា ២០.០០០ រៀល ។

​អំណោយ​ដែល​ត្រូវបាន​ប្រគល់ជូន នាឱកាស​នេះ រួមមាន ដំណាប់​ល្ម៉ើ ៥៥ កេស ស្មើនឹង ៤៤០ ប្រអប់ ឈុត​រុំ​សាកសព (​កា​ហ្វា​ន់​ម៉ា​យិ​ត​) ៦ កេស ស្មើនឹង ១០៨ ឈុត និង​គម្ពីរ​អាល់​គួរ​អាន ៤ កេស ស្មើនឹង ១៦០ ក្បាល ជា​អំណោយ​របស់ សប្បុរសជន អា​រ៉ា​ប៊ី​សា​អូឌីត តាមរយៈ​អង្គការ មូលនិធិ​អភិវឌ្ឍន៍ មូ​ស្លិ​ម​កម្ពុជា​៕/V​-PC