នៅ​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ ឆ្នាំ​២០២១ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​អមដំណើរ​ជាមួយ​លោកស្រី ម៉ាណ ណាវី សមាជិកា រដ្ឋសភា មណ្ឌល​ភ្នំពេញ និង​ជា​សមាជិក​ថ្នាក់កណ្តាល​អង្គការ​មូល​និ​ធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម កម្ពុជា តំណាង​លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេស​ក កម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ មូ​ស្លិ​ម​កម្ពុជា​បាន​អញ្ជើញ​សំណេះ សំ​ណា​ល និង​ប្រគល់​អំណោយ ជូន​ដល់​សាសនិក​ឥស្លាម ដែលមាន​តំណាង​មកពី ១៥ វិហារ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ ប្រព្រឹត្តទៅ នៅ​វិហារ​ធំ គីឡូម៉ែត្រ លេខ​៩ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​