រង្វង់​មូល​ស្រអែម ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​ប្រសព្វ​គ្នា​ជា ៣ ក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បាន​យក​រចនាបថ តាម​ប្រាសាទ ព្រះវិហារ​នេះ ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី តាមបែប​សាសនា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ផ្ដល់​សេចក្តីសុខ សេចក្តីចំរើន មុននឹង​ធ្វើ​ពី​ធី​សម្ពោធ ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល ថ្ងៃទី​៦ ធ្នូ ២០២១ នេះ​។