ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​គាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​កម្ពុជា នាពេល​អនាគត​។

​បើ​យោងតាម​ញ្ញត្តិ​គាំទ្រ ចុះ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ និង​ត្រូវបាន ឯកឧត្តម ស សុខា បានសរសេរថាៈ “​ខ្ញុំបាទ និង​ក្រុមគ្រួសារ សូម​ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៧ ខ្សែ ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី​កម្ពុជា នាពេល​អនាគត ។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​ឥស្សរជន វ័យក្មេង ដ៏​ឆ្នើម​មួយរូប ជា​បញ្ញវន្ត​ពោរពេញ ដោយ​សមត្ថភាព សក្តានុពល និង​ទេព កោសល្យ​ខ្ពស់ ព្រមទាំង​មានគុណ​ធម៌ និង​សីលធម៌​ដ៏​ល្អ​ប្រពៃ ដែល​ទទួលបាន ការកោតសរសើរ ការគោរព​ស្រឡាញ់ ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ព្រមទាំង​បាននិងកំពុង​ធ្វើ​សកម្មភាព រួមចំណែក​យ៉ាងសកម្ម ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន កម្ពុជា ។​

​យើងខ្ញុំ​ទាំងអស់គ្នា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ពិតជា​ឥស្សរជន ដែល​សក្ដិសម ជា​អនាគត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្តវេន ដឹកនាំ ការពារ​បូ​រណ ភាព​ទឹកដី សុខសន្តិភាព កា​រលើ​កម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍ​ជាតិ អោយ​កាន់​តែមាន ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ដើម្បី​វិបុលភាព សេចក្ដីសុខ និង​សុភមង្គល របស់​ប្រជាជន​កម្ពុជា គ្រប់ៗ​រូប​” ៕/V​-PC