ចំនួន​រថយន្ត​មានការ​កើនឡើង ប្រមាណ​ពី ៦,៥ ម៉ឺន​គ្រឿង រហូតដល់ ៩២ ម៉ឺន​គ្រឿង ធៀប​ពី​ឆ្នាំ​១៩៩៨ ដល់ ២០២១ ខណៈ​ចំនួន​ទោច​ក្រ យានយន្ត កើនឡើង​ប្រមាណ​ពី ២០ ម៉ឺន​គ្រឿង រហូតដល់ ៥,២ លាន​គ្រឿង​។ នេះ​បើ​យោងតាម​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​ពិធី សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។