ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នៅព្រឹកថ្ងៃទី៦ ខែ ធ្នូនេះបានអះអាងថា៖ សម្តេចនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តី ការបរទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៧ ខែធ្នូស្អែកនេះដើម្បីពិភាក្សាពីស្ថានភាពនិងវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សម្តេចតេជោបានគូសបញ្ជាក់ថាសម្តេចនិង រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ានឹងមានបញ្ហាជាច្រើនដែលត្រូវលើកមកជជែកពិភាក្សាគ្នាដើម្បីស្វែងរកលទ្ធភាពអាចឱ្យមីយ៉ាន់ម៉ាវិលមមចូលរួមកិច្ចប្រជុំអាស៊ានបានឡើងវិញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ស្អែកខ្ញុំនឹងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងនាមកម្ពុជា បើមិនធ្វើការជាមួយមេដឹកនាំអ្នកកាន់អំណាចមីយ៉ាន់ម៉ាតើឱ្យតែធ្វើ ការជាមួយអ្នកណា អញ្ចឹងមិនចាំបាច់អ្នកណាមកតិះទានកម្ពុជាទេ,កម្ពុជាចេះធ្វើកិច្ចការខ្លួនឯងលទ្ធភាពភាគច្រើនខ្ញុំនឹងទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបឧត្តមសេនិយ៍ មីន អ៊ូលាំង ធ្វើការជាមួយគាត់បើមិនឲ្យធ្វើការជាមួយអ្នកកាន់អំណាចតើឲ្យធ្វើការជាមួយអ្នកណា,ពិតប្រាកដហើយ ចង់ផ្ដល់ជំនួយឬចង់ធ្វើការជាមួយរដ្ឋបាល គេគ្រប់គ្រង ប្រទេស» ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖នាយករដ្ឋមន្ត្រី ស្លូវ៉ានា ពេលជួបជាមួយខ្ញុំគាត់ជាអ្នកសម្របសម្រួលសហភាពអឺរ៉ុបនិងអាសេមគាត់ថា រដ្ឋាភិបាលតាលីបង់ នៅអាហ្គានីស្ថានអត់ទាន់មានអ្នកណាទទួលស្គាល់ទេប៉ុន្តែជំពាក់ត្រូវតែធ្វើការជាមួយអ្នកកាន់អំណាច។ សម្តេចបន្តថាយើងមិនប្រៀបធៀបមីយ៉ាន់ម៉ាទៅនិងរដ្ឋាភិបាលតាលីបង់ ទេ ។ ក៏ប៉ុន្តែជាសមាជិកគ្រួសារអាស៊ានត្រូវតែមានសិទ្ធិក្នុងការចូលរួមប្រជុំ ។

សម្តេចបន្តថា៖«ប្រជុំរដ្ឋមន្ត្រីការពារជាតិគាត់ចូល តែវាចម្លែកត្រង់ប្រជុំរដ្ឋមន្ត្រីការបរទេសគេមិនឱ្យគាត់ចូល ។ វាពិបាកកន្លែងហ្នឹងអញ្ចឹងមើល ទុកឲ្យហ៊ុនសែនធ្វើម្ដងយើងអត់ ទៅធ្វើអ្វីឆ្ងាយពីអ្វីដែលជាគោលការណ៍រួមរបស់អាស៊ានទេ។ ហើយក៏ជាគោលការណ៍ធម្មនុញ្ញអាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផងគ្នាយើងមិនអាចទៅហួសពីនេះទេ។ហើយ កុំយករូបមន្តអង្គការសហប្រជាជាតិមកដាក់ជារូបមន្តអាស៊ានមិនត្រឹមត្រូវទេ នៅអង្គការសហប្រជាជាតិមានគណៈកម្មការពិនិត្យសារតាំងប៉ុន្តែនៅអាស៊ានមិនមានគណៈកម្មការ ពិនិត្យសារតាំងនោះទេ ។ ហើយបើប្រជុំគឺហៅទាំងអស់គ្នាមកបើថ្នាក់រដ្ឋមន្ត្រីហៅរដ្ឋមន្ត្រី បើកថ្នាក់កំពូលត្រូវហៅកំពូលវាត្រូវតែអញ្ចឹង» ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ សម្តេចបានប្រាប់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីយ៉ាងច្បាស់ហើយក៏បាននិយាយជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។សម្តេចបាននិយា យជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីថាតើយើងត្រូវដុតផ្ទះខ្លួនឯងដើម្បីតម្រូវចិត្តអ្នកដទៃឬ?ពេលនេះជាពេលវេលាពង្រឹងអាស៊ានឡើងវិញពីអាស៊ាន ១០ មកអាស៊ាន ៩ ឥឡូវត្រូវពង្រឹងអាស៊ានពី ៩ ទៅ១០វិញ ។ ព្រោះមីយ៉ាន់ម៉ាមិនបានប្រកាសផ្ដាច់ខ្លួនចេញពីអាស៊ាននោះទេ។ហើយក្នុងធម្មនុញ្ញអាស៊ានក៏មិនអាចបណ្ដេញសមាជិកណាចេញ ដែរ ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីធម្មនុញ្ញរបស់អាស៊ានថា៖«ការធ្វើធម្មនុញ្ញអាស៊ានមានចំណុច២លេចឡើងនៅលើ សេប៊ូ ប្រទេសហ្វីលីពីន នៅឆ្នាំ ២០០៧ពេលនោះ លោកស្រីប្រធានាធិបតីអារីយ៉ូធ្វើប្រធានអាស៊ាន ទី១.បើសម្រេចមិនបានតាមកូសង់ស៊ីសត្រូវធ្វើការបោះឆ្នោត ។ ទី២.អាស៊ានមានសិទ្ធិបណ្ដេញសមាជិកចេញនៅពេលសាងកំ ហុសធ្ងន់ធ្ងរ ។ ពេលនោះខ្ញុំនាំមុខ ខ្ញុំជាមួយនឹងឡាវវៀតណាមនិងមីយ៉ាន់ម៉ា ខ្ញុំថាមិនបានទេយើងធ្វើការតាមកុងសង់ស៊ីសនិងមានសាមគ្គីភាពជាង បើសិនមានការបោះឆ្នោត វាមានសម្លេងភាគតិចនិងភាគច្រើន វាជាគ្រោះថ្នាក់ណាស់នៃការបែកបាក់របស់អាស៊ាន អញ្ចឹងចំណុចនេះត្រូវបានធានានៅក្នុងធម្មនុញ្ញអាស៊ាន ។ ឯចំណុចទី ២ ខ្ញុំមិនយល់ ស្របហើយខ្ញុំចោទចេញជាសំណួរថាទី ១ អ្វីទៅជាកំហុសធ្ងន់ធ្ងរតើជារដ្ឋប្រហារយោធាមែនទេនេះជាចំណុ ចទី ១។ ចំណុចទីពីរអ្នកណាទៅវាយតម្លៃថាធ្ងន់ធ្ងរឬមិនធ្ងន់ធ្ងរ ។
ទីចុងបំផុតឆ្លើយអត់បាន…» ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា៖«ខ្ញុំសូមបញ្ជាក់កម្ពុជាជាសមាជិកថ្មីរបស់អាស៊ានប៉ុន្តែសូមបញ្ជាក់សមាជិកចាស់មិនប្រាកដថាចាស់ទេ។ដោយសារមេដឹកនាំថ្មីចំណែកសមាជិកថ្មីក៏មិនប្រាកដដែរដោយសារមេដឹកនាំចាស់ ។ សូម្បីតែព្រះស៊ូតង់ប្រុយណេក៏ទទួលស្គាល់ដែរថាមានតែសម្ដេចហ៊ុនសែនទេដែលចាស់ទុំនៅក្នុងអាស៊ាន អញ្ចឹងទើបមានកុងសង់ស៊ីសទៅប្រជុំនៅយ៉ាកាតាហើយកិច្ចប្រជុំយ៉ាកាតានោះគឺខ្ញុំជាអ្នកផ្ដួចផ្ដើមគំនិតលើកុងសង់ស៊ីស៥ចំណុចនេះដែលជាការដោះស្រាយបញ្ហានៅក្នុងក្រប ខណ្ឌតំបន់របស់យើង» ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាទៀតថា៖ស្អែកនេះខ្ញុំត្រូវជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាហើយខ្ញុំចង់ស្ដាប់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាគាត់និយាយ ។ ធម្មនុញ្ញអាស៊ាន មិនបានដេញសមាជិកណាម្នាក់ចេញហើយសូម្បីតែមីយ៉ាន់ម៉ាក៏នៅតែរក្សាសាមគ្គីភាពក្នុងអាស៊ាន ។ ដូច្នេះតើយើងត្រូវមានអាស៊ាន ៩ ឬ អាស៊ាន ១០ ប្រជុំកន្លងទៅអាស៊ាន៩ ទាំងអស់សូម្បីទៅប្រជុំជាមួយចិនៗមិនប្រកាន់ផងតែខាងមីយ៉ាន់ម៉ាមិនមានអ្នកណាចូលរួម។រចនាសម្ព័ន្ធនៅអង្គការសហប្រជាជាតិមិនមែនរចនាសម្ព័ន្ធអាស៊ាននោះទេមិនត្រូវ យកមកអនុវត្តន៏នៅក្នុងអាស៊ាននោះទេ ។ សម្តេចបន្តថា៖«នេះជាសារមួយដែលជូនទៅសមាចិកអាស៊ាន ហេតុអ្វីបានជារដ្ឋមន្រ្តីការបរទេសកម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ាមកហើយលោកហ៊ុនសែនជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមាន័យថាម៉េច,នេះជារដ្ឋអធិបតេយ្យដែលមានសិទ្ធិនឹងធ្វើកិច្ចការទាក់ទងទ្វេរភាគីផងហើយក៏ស្វែងយល់អ្វីទៅដែលជាចំណុចត្រូវឈានទៅមុខក្នុងក្របខណ្ឌកុងសង់ស៊ីស ៥ចំណុចរឿងវាតែប៉ុណ្ណឹង» ។

តាមគម្រោងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅកម្ពុជាគឺចាប់ពីថ្ងៃ ទី០៦ ដល់០៧ ខែធ្នូ ឆ្នាំ២០២១ ។ លោករដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកដល់នៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី ៦ ខែធ្នូនេះ ហើយនៅរសៀលនេះលោកនឹងអញ្ជើញធ្វើទស្សន កិច្ចនៅព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និង ជិះទូកកម្សាន្តតាមមាត់ទន្លេចតុមុខ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះគឺនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក វុនណា ម៉ោងលីន និងអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជនៅវិមានសន្តិភាព។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន រួច លោកនឹងអញ្ជើញជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្រសួងការបរទេស៕