​ប្រែ​សម្រួលៈ​វាសនា​៖​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ទៅ​ដល់​ឥណ្ឌា​នៅ​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ ក្នុង​ដំណើរ​ក្រៅ​ប្រទេស​លើក​ទី​២​របស់​លោក​ចាប់​តាំងពី​ពេល​ផ្ទុះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដើម្បី​ស្វះស្វែង​ជំរុញ​ទំនាក់​​ទំនង​យោធា​និង​ថាមពល​ជាមួយ​សម្ពន្ធមិត្ត​ជា​ប្រពៃណី​របស់​ខ្លួន​មួយ ដែល​កំពុង​ត្រូវ​អាម៉េរិក​ទាក់ទាញ​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​ទៅ​ដល់​ឥណ្ឌា​នៅ​ថ្ងៃ​ចន្ទ​ទី​៦​ធ្នូ

​សូមបញ្ជាក់​ថា​ដើម្បី​ដោះស្រាយ​ជាមួយនឹង​ការ​ប្រឈម​កាន់តែខ្លាំង​ឡើង​ពី​ចិន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើត​សម្ពន្ធភាព​សន្តិសុខ​ចតុ​ភាគី​មួយ​ឈ្មោះ​ថា​ក្វាត​( QUAD)​ជាមួយ​ជប៉ុន ឥណ្ឌា​និង​​អូស្ត្រាលី ចំ​ពេល​មាន​ការបារម្ភ​ទាំង​ពី​ចិន​និង​រុស្ស៊ី​។​

​ឥណ្ឌា​បាន​មាន​ភាពជិតស្និទ្ធ​ជាមួយ​សហភាពសូវៀត​កាលពី​អំឡុង​សង្គ្រាមត្រជាក់ ដោយ​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​បានហៅថា​វាជា​«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស​និង​អាទិភាព​»​មួយ​។​ក្នុងជំនួប​មួយ​កាល​​ពី​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី បាន​ប្រាប់​លោក​ពូ​ទីន​ថា «​មិត្តភាព​រវាង​ឥណ្ឌា​និង​រុស្ស៊ី ឈរ​ជម្នះ​ការសាកល្បង​នៃ​ពេលវេលា​។​អ្នក​តែងតែ​ជា​មហាមិត្ត​របស់​ឥណ្ឌា​»​។​

​វា​ជា​ដំណើរ​ចេញ​ក្រៅ​ប្រទេស​តែ​២​លើក​គត់​របស់​មេដឹកនាំ​រុស្ស៊ី​ចាប់តាំងពី​ជំងឺឆ្លង​បានចាប់ផ្តើម ដោយ​លោក​មិនបាន​ចូលរួម​ជំនួប​កំពូល​G20 និង​ជំនួប​អាកាសធាតុ​COP26 នៅ​ឆ្នាំ​នេះ ក្រោយ​ជួប​​ប្រធានាធិបតី​អាម៉េរិក​នៅ​ក្រុង​ហ្សឺ​ណែ​វ កាលពី​ខែ​មិថុនា​។​

​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​និយាយថា កិច្ច​ពិភាក្សា​របស់​លោក​ពូ​ទីន នឹង​ផ្តោត​លើ​បញ្ហា​ការពារជាតិ​និង​ថាមពល ដោយ​ប្រធាន​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី​Rosneft​លោក អ៊ី​ក​ហ្គ័​រ សេ​ជីន ក៏​រួម​ដំណើរ​ជាមួយ​​លោកពូ​ទីន​ដោយសារ​កិច្ចព្រមព្រៀង​ថាមពល​ដ៏​សំខាន់​មួយ​ចំនួន​កំពុង​នៅលើ​តុ​។​

​រុស្ស៊ី​ក៏​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​សំខាន់​ដល់​ឥណ្ឌា ដែល​កំពុង​សម្លឹង​ទៅ​រក​ការធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន និង​កុងត្រា​ធំ​បំផុត​មួយ​របស់​ខ្លួន​នា​ពេលបច្ចុប្បន្ន គឺ​ការទិញ​ប្រព័ន្ធ​ការពារ​​អាកាស​S-400 របស់​រុស្ស៊ី​។​កិច្ចព្រមព្រៀង​តំលៃ​៥​ពាន់​លាន​ដុល្លារ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៨​និង​ការដឹកជញ្ជូន​រួម​ទាំង​ប្រគល់​ត្រូវបាន​គេ​រាយការណ៍​ថា​បានចាប់ផ្តើម តែ​វា​គំរាម​ដល់​ទំនាក់ទំនង​​រវាង​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី និង​វ៉ាស៊ីនតោន​។​

​អាម៉េរិក​គំរាម​ដាក់ទណ្ឌកម្ម​ក្រោម​ច្បាប់​ប្រឆាំង​សត្រូវ​អាម៉េរិក​(CAATSA)​ក្នុង​បំណង​ទប់​រុស្ស៊ី និង​ក្រសួងការបរទេស​អាម៉េរិក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា នៅ​មិនទាន់មាន​សំ​រេ​ចិត្ត​នៅឡើយ​អំពី​​ទណ្ឌកម្ម​លើ​ឥណ្ឌា​។​

​គ្រឿង​បរិក្ខា​យោធា​នេះ​ផ្តល់​ឧត្តមភាព​ខ្លាំងណាស់​សំរាប់​ឥណ្ឌា​ដែល​មាន​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​និង​ចិន​។​

​ឥណ្ឌា​ក៏​ស្វះស្វែង​បង្កើន​ការផលិត​អាវុធ​នៅក្នុង​ស្រុក និង​បាន​ចាប់ផ្តើម​ការវិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផលិត​កាំភ្លើង​វែង​AK-203​របស់​រុស្ស៊ី​៕

​ឥណ្ឌា​នៅតែ​ចង់បាន​សព្វាវុធ​រុស្ស៊ី ទោះជា​អាម៉េរិក​គំរាម​ដាក់ទណ្ឌកម្ម​