ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ង​ស​ទី ៦ ខែធ្នូ ២០២១ នេះ​បានធ្វើ​ការពន្យល់​នូវ​អ្វីដែល សម្តេច​បានប្រកាស​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ា​ណែ​ត នាពេល​ល​អនាគត និង ស្នើសុំ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​បញ្ហា​នេះ​។ ព្រោះ​ព្រឹត្តិការណ៍​នេះ​មិន​កើតឡើង​ក្នុង​ឆាប់ៗ​នេះ​ទេ តែ​អាច​ធ្វើឡើង​នៅក្រោយ​ឆ្នាំ ២០២៨ ។

​ពី​វេទិកា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​សម្ដេច​ពិតជា​អរគុណ​ចំពោះ​ការគាំទ្រ​ទាំងឡាយ​សម្រាប់​បេក្ខភាព​នាយក​រដ្ឋ មន្ត្រី​នា​ថ្ងៃ​អនាគត​ដែល​សម្ដេច​បានជ្រើសរើស​ដោយផ្ទាល់​នោះ​គឺ​លោក ហ៊ុន ម៉ា​ណែ​ត ។ តែ​ការជ្រើសរើស​នេះ​មិនទាន់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​នោះទេ​ដែល សម្ដេច​តេ​ជោ​ចង់​បញ្ជាក់​ដើម្បី​ជៀសវាង​ការភ័ន្ដច្រឡំ​ណាមួយ​។​សម្តេច​បាន​លើកឡើងថា​ការលើឡើង ​របស់​សម្តេច​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​«​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង​» ។  សម្ដេច​ថ្លែងថា «​ខ្ញុំ​ប្រើ​យុទ្ធសាស្ដ្រ​ពន្លត់ភ្លើង ជាជាង​អង្គុយ​បក់ផ្សែង មូលហេតុ​អី ថ្ងៃ​ណា​ក៏​គេ​និយាយ​រឿង​ផ្ទេរអំណាច ថ្ងៃ​ណា ក៏​ផ្ទេរអំណាចៗ​បើ​អញ្ចឹង​មានតែ​វិធី​មួយ​គឺថា​បញ្ចប់​បញ្ហា គឺ​ប្រកាស​យក​ម្ដង​ធម្មតា​ឪ ចង់​ឲ្យ​កូន​ធ្វើ​ធំ​ហើយ​មិន​អត់​ទេ បើ​មិន​ចង់​ឲ្យ​កូន​ធ្វើ​ធំ​មានតែ​ភូត​ខ្លួនឯង​តែ​ប៉ុណ្ណឹង​និយាយ ឲ្យ​ពិត ខ្លះ​ថា​ទេ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​ធ្វើ​ធំ​ទេ អាហ្នឹង​ភូត​សុទ្ធ​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖« ខ្ញុំ​ប្រើពាក្យ​មួយ​ថា “​ហ៊ុន ម៉ា​ណែ​ត​” ជា​បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​ផ្សេងទៀត​មានន័យថា​មិន មែន​មានតែ ហ៊ុន ម៉ា​ណែ​ត មួយ​ទេ​ដែលជា​បេក្ខជន​ដែលមាន​ន័យ​២​បែប គឺ​១៖ ន័យ​ក្នុង​គណបក្ស​ប្រជាជន​ខ្លួនឯង និង ន័យ​ទូទៅ​ដែល​គណបក្សនយោបាយ​សុទ្ធ​តែមាន​សិទ្ធិ​ដាក់​បេក្ខភាព​នាយករដ្ឋមន្ត្រី ។ ដូចនេះ​ចំណូ​ច​ទី​១​នេះ ក្នុង​គណបក្ស​ប្រជាជន​អ្នកណា​ដែល​ចង់​ប្រជែង​ជាមួយ ហ៊ុន ម៉ា​ណែ​ត ក៏បាន​ដែរ​សូម​ដាក់​បេក្ខភាព​មក នេះ​ជា​ន័យ​ទី​១​។ ឯ​ន័យ​ទី​២.​ត្រូវ​ឆ្លងកាត់​តាម រយៈ​ការបោះឆ្នោត​ព្រោះ​នាយករដ្ឋមន្ត្រី​ត្រូវតែ​ជា​សមាជិកសភា​បើ​មិនមែន​សមាជិកសភា​មិនអាច​ធ្វើ​បានទេ​។ ទី​៣.​ពាក្យ​ថា​អនាគត​នេះ​គឺ​បានប្រកាស​ហើយ ខ្ញុំ​បានប្រកាសថា ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​មិន​កំណត់​ឆ្នាំ ។ ដូចនេះ ហ៊ុន ម៉ា​ណែ​ត នៅចាំ​អញ្ចឹង​ទៅ ។ ខ្ញុំ​បម្រុង​ទុក​ក្នុង​គំនិត​របស់ខ្ញុំ​មាន​មិនតិចជាង ៤ នាក់​ទេ ។​បើ​ខ្ញុំ​នៅ​បែបនេះ​តើ​កូន​វា​មក​ធ្វើ​អី វា​មិន​ត្រូវការ​ទេ សម្បី​តែ​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏​ខ្ញុំ​មិនឱ្យ​ចូលមក​ដែរ អញ្ចឹង​ព្រឹត្តិការណ៍​មិនអាច​មុន​ឆ្នាំ ២០២៨ នោះទេ គឺអាច​ដល​ឆ្នាំ ២០៣៣ »​។

​សម្តេច​បញ្ជាក់ថា​អ្វីៗ​អាច​ប្រែប្រួល​តែ​ក្នុងករណី​សម្តេច​ទទួលមរណភាព​ប៉ុណ្ណោះ ។ សម្តេច​បញ្ជាក់ថា​៖ «​វិធី​តែមួយ​ដើម្បី​ដូរ​ទិស​គឺ​ត្រូវធ្វើឃាត ហ៊ុន សែន ឱ្យបាន សម្លាប់​ហ៊ុន សែន ឱ្យបាន ឬ ហ៊ុន សែន​ស្លាប់​ដោយសារ​សុខភាព​ឬ​ត្រូវធ្វើឃាត ហ៊ុន សែន ដើម្បី​ដូរ​ទិស​នយោបាយ ដូចដែល​គេ​បានធ្វើ​ខ្ញុំ​នៅ​សៀមរាប ឆ្នាំ​១៩៩៨ ប៉ុន្តែ​ការធ្វើឃាត ហ៊ុន សែន មិន​ប្រាកដថា​អ្នកឯង​នៅរស់​ទេ កម្លាំងប្រដាប់អាវុធ​អាច​បាញ់​ភ្លាម​វ៉ៃ​ប្រិប​ភ្លាម សូមកុំ​ធ្វើអំពើ​ថោកទាប​» ។ ហើយ​បើសិនជា​ខ្ញុំ​ស្លាប់​ដោយសារ​ជំងឺ​ក៏​វា​ជាការ​ប្ដូរ​ទិស​ផងដែរ ប៉ុន្តែ​មិនអាច​ថា​ពេលនោះ​ពិតជា ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​ជំនួស​ដែរ​គឺ​គណបក្ស​នឹង​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី ។ សម្តេច​បានបញ្ជាក់​បន្ថែម​ថា​«​មេដឹកនាំ​សព្វថ្ងៃ ដែល​កំពុង​នៅពេលដែល​គេ​ចូលធ្វើការ​គេ​បាន​ទាំង​ពរ​ហ៊ុន​ម៉ា​ណែ​ត​លេង​ផង​អញ្ចឹង​មិនអាច​យក ហ៊ុន ម៉ា​ណែ​ត ទៅធ្វើ​ប្រធាន​របស់​អ្នក​ទាំង​ហ្នឹង​ទេ មេដឹកនាំ​សំខាន់ៗ​គឺថា​ដល់ ពេលចេញ​គឺ​ចេញ​ទាំងអស់គ្នា​តែម្តង​ហើយ​ដាក់​អេ​គីប​ថ្មី​ចូល​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​សម្តេច​មិន​អាចយ​កលោក ហ៊ុន ម៉ា​ណែ​ត មក​ធ្វើការ​នៅ​ពីលើ​មេដឹកនាំ​បច្ចុប្បន្ននេះ​បានទេ​ដោយ​ក្នុងនោះ​មាន សម្តេច ហេង សំរិន សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖«​ទោះបី​ខ្ញុំ​មិណទាន់​ស្លាប់ តែ ហ៊ុន ម៉ា​ណែ​ត កសាង​កំហុស​អ្វីមួយ​ខ្ញុំ​មិនអាច​បន្ត​គាំទ្រ​កូន​របស់ខ្ញុំ ក្នុងពេលដែល​គេ​ប្រ​ព្រឹ​ត​កំហុស ដែល​ធ្វើឱ្យ​បក្ស​បាត់បង់​ប្រជាប្រិយភាព​នោះទេ »​។ សម្តេច​តេ​ជោ​លើកឡើងថា​ការរៀបចំ​បេក្ខភាព លោក ហ៊ុន ម៉ា​ណែ​ត​ក៏ដោយ​សារ​តែមាន​ការផ្សាយ​ញុះញង់​បំបែកបំបាក់​រវាង សម្តេច​និង​សម្តេច ស ខេង ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ពិតមែនតែ​ខ្ញុំ​គាំទ្រ​បេក្ខជន ៤ នាក់​ប៉ុន្តែ​ចិត្ត​ខ្ញុំ​លំអៀង​ចង់​ឬ​មិន​ចង់​បើ​អ្នកឯង​និយាយ​អញ្ចឹង​ហើយ​គឺ​ចិត្ត​ខ្ញុំ​លំអៀង​ទៅរក​កូន​ខ្ញុំ​។​ក្នុងចំណោម​បេ​ក្ខ ជន​នោះ​កូន​របស់ខ្ញុំ​ក្មេង​ជាងគេ ហើយ​នៅមាន​ក្មេង​ម្នាក់ទៀត​ដែរ​នៅ​ស្ងាត់ស្ងៀម​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះទេ ។ ប៉ុន្តែ​គេ​ក៏បាន​ប្រកាស​គាំទ្រ​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​រប​ស់ លោក ហ៊ុន ម៉ា​ណែ​ត ដែរ ។

​ជាមួយគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏បាន​ប្រកាស​ឲ្យ​ដឹង​ទៀតថា​នៅ​ជុំវិញខ្លួន​សម្តេច​សព្វថ្ងៃ​គឺមាន​បញ្ញាវន្ត​រហូតដល់​១០​នាក់​ក្នុងនោះ​កូនប្រុស​ទាំង ៣​នាក់​របស់​ស​ម្តេចក៏​ស្ថិតក្នុង​ចំណោម​នោះដែរ​ពួក​គឺជា​សេនាធិការ​ផ្នែក​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​របស់​សម្ដេច ។ សម្តេច​តែង​កោះហៅ​មក​ប្រជុំ​ដើម្បី​ផ្តល់​មតិយោបល់ ដែល​តែងតែ មាន​ភាពម្ចាស់ការ​មុន​សភាពការណ៍​ដែល​កើតមាន​ឡើងលើ​គ្រប់​បញ្ហា​ទាំងអស់នោះ​ពួកគេ​ជា​អ្នកវិភាគ​បញ្ហា​អស់ទាំងនោះ ។​សម្តេច​តេ​ជោ​ថ្លែងថា​៖«​គេ​មាន​ព័ត៌មាន​ផ្ដល់​ឲ្យ​យើង យើង​មាន​ព័ត៌មាន​ផ្ដល់​ឲ្យ​គេ​គេ​ជួយ​វិភាគ​ឲ្យ​យើង ។ កិច្ចការ​ដ៏​សំខាន់​មួយ​គឺ​សេនាធិការ​ផ្នែក​យុទ្ធសាស្ដ្រ​ឲ្យ​ឪពុក​របស់គេ​» ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​មកជួប​សម្ដេច​គឺ​ពួកគាត់​(​កូនប្រុស​ទាំង​៣)​បាន​ពិគ្រោះគ្នា​ជាមុន​ហើយ​បាន​ឯកភាពគ្នា​និង​ជ្រើស​រើសយក​ចំណុច​ណាខ្លះ ដើម្បី​ជម្រាបជូន​សម្ដេច ។​

​ជាមួយគ្នានេះ​សម្តេច​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅក្នុង​ពេលដែល​សម្តេច​ប្រកាស​អំពី ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នាពេល​អនាគត សម្តេច​បាន​ចាប់​ឲ្យ​មនុស្ស ៧​ក្រុម ធ្វើដំណើរ​ទៅតាម​ទីផ្សារ ទីប្រជុំជន ដើម្បី​ស្តាប់​ប្រតិកម្ម​ពី​តៀម​កាហ្វេ​មកវិញ ភាគច្រើន​បាន​និយាយថា​មានតែ​ត្រ​កូន​ហ៊ុន​ទេ​ដែល​អាច​គ្រប់​ប្រទេស​បាន ។ ពាក់ព័ន្ធ​បាន​បញ្ហា​នេះ សម្តេច​បានស្នើ​សុំ​កុំ​និយាយ​ពាក្យ​ថា​មានតែ​ត្រកូល​ហ៊ុន​ទើប​អាច​គ្រប់​ប្រទេស​បាន ។​

​សម្តេច​ហ៊ុន សែន បាន​សម្តែង​ការ​អរគុណ​ចំពោះ​ការគាំទ្រ​ប្រសាសន៍​របស់​សម្តេច​ដែល​ប្រកាសថា​លោក​ឧ​ត្ត​ម​សេនី​យ៏ ហ៊ុន ម៉ា​ណែ​ត​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេលអនាគត​។​ប៉ុន្តែ​សម្ដេច​តេ​ជោ​ក៏បាន​បញ្ជាក់ដែរថា​រឿង​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​នាយករដ្ឋមន្ត្រី​នេះ​មិនអាច​កើតឡើង​ក្នុងពេ លឆាប់ៗ​នេះ​ទេ​ដែល​យ៉ាងហោចណាស់​ពី​៨ ទៅ​១០ ឆ្នាំ​ទៀត​ពីព្រោះ​សម្ដេច​នឹង​កាន់អំណាច​យ៉ាងហោចណាស់​ប្រហែល​ព្រះបាទ​ពញាយ៉ាត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​នឹង​កាន់អំណាច​ឱ្យបាន​តិច​បំផុត​ស្មើ​ព្រះបាទ​ពញាយ៉ាត ។ ព្រះបាទ​ពញាយ៉ាត​ព្រះអង្គ​បាន​គ្រង រាជ្យ​រយៈពេល ៤៣ ឆ្នាំ អញ្ចឹង​ខ្ញុំ​ខែមករា​ឆ្នាំ​ក្រោយនេះ​ថ្ងៃ​១៤ ខែមករា​ឆ្នាំ​ក្រោយនេះ ៣៧ ឆ្នាំ អញ្ចឹង​បូក ៨​ឆ្នាំ​ទៀត​ឡើង​៤៥ ឆ្នាំ​។ អញ្ចឹង​ហើយ​យ៉ាងហោចណាស់​ក៏​ស្មើ​ព្រះបាទ​ពញាយ៉ាត​ដែរ​មើល​នៅ ក្នុង​មហា​បុរស​ខ្មែរ​ឡើងវិញ​ព្រះអង្គ​សោយរាជ្យ​បាន​៤៣​ឆ្នាំ​ប៉ុន្តែ​អស់ពី​ព្រះអង្គ​ទៅ​សង្គ្រាម​កើតឡើង​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ទៀតថា​ការបញ្ចេញ​សារ​មួយ​នេះ​គឺ​ដើម្បី​ជា​បង្ហាញ​ក៏ដូចជា​កាត់បន្ថយ​កង្វល់​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែលថា​នឹងមាន​ការរៀបចំ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ក្នុង​៨ ទៅ​១០ ឆ្នាំ​ទៀត​នេះ​បើ​យោងទៅលើ​សុខភាព​របស់​សម្ដេច​ដែល​មិន​អាចមាន​អ្វី​កើតឡើង​ឆាប់ៗ នេះ​ទេ ។ សម្តេច​បានបញ្ជាក់​ថាស​ម្តេច​មាន​បេក្ខជន​បម្រុង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ពេលអនា គត​នៅក្នុង​ចិត្ត​ចំនួន​៤​រូប ។ ចំណែក​ថ្នាក់ដឹកនាំ​ទាំងឡាយ​ដែល​រួម​ដំណើរ​ជាមួយ សម្ដេច​គឺ​នៅតែ​បន្តដំណើរ​ជាមួយ​សម្ដេច​ដដែល​៕