ដោយៈ​យោធិន​/​កណ្តាលៈ អាវ​រងារ​ចំនួន​២៥០ មី​២៥០​កេស​តូច និង​សារុង​ចំនួន​២៥០​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​តា​មរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ស្អាង ខេត្ត កណ្តាល បាន​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ចាស់ជរា ចំនួន​២៥០​នាក់ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២`​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​និង​ចាស់ជរា​ទាំង​២៥០​នាក់​ដែល​មកពី​ភូមិ​ទាំង​៩​ក្នុង​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង ខេត្តកណ្តាល នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា ។ ដោយឡែក​ប្រសាសន៍​ផ្តាំផ្ញើ​ការ​សាក សួរសុខទុក្ខ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ស្អាង​ដែលជា​និច្ច​ជា​កាល​តែង​គិតគូរ​និង​ផ្តល់​ការឧបត្ថម្ភ​សំដៅ​ជួយ​លើកកម្ពស់​កម្រិតជីវភាព​បងប្អូន​ប្រជាជន​និង​កិច្ច​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជាដើម​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ បន្ទាប់ពី​ពិធី​ចែក​អំណោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី និង​ក្រុមការងារ​ក៏បាន​បន្តដំណើរ​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខ្នង​ផ្ទះ និង​ពិនិត្យ​មើលផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជាង​២.៤០០​ម៉ែត្រ​ដែល​បាន​ស្ថាបនា​រួចរាល់​កន្លងទៅ​ដោយ​កង​កម្លាំង​ជំនាញ​វិស្វកម្ម​មជ្ឈមណ្ឌល​ជាតិ​។ ក្នុងឱកាស​ឃា​មួយ​គ្នា​នេះ​ដែល​ក៏​គ្រោង​នឹង​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ថ្មី​ទៀត​ប្រវែង​១៥០០​ម៉ែត្រ នៅក្នុង​ឃុំ​តា​លន់​ដដែល​នេះដែរ និង​គ្រោង​ដាក់​អំពូល​សូ​ឡា​បំភ្លឺ​តាម​ដងផ្លូវ​ប្រវែង​៤.៨០០​ម៉ែត្រ ដែល​គិត​ជា​អំពូល​ប្រមាណ​៣២០​អំពូល​នាពេល​ខាងមុខនេះ​៕​សរន​-PC