ដោយ​៖ សុខុម / ស្ទឹងត្រែង​៖ មួយ​គ្រួសារ​ដែលជា​ជនជាតិដើម​ភាគតិច រស់នៅ​ភូមិ គិរី​បាស​ក្រោម ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​រងគ្រោះ ដោយសារ​អគ្គិភ័យ ឆេះ​ផ្ទះ​អស់ទាំង​ស្រុង កាលពី​កន្លងមក​។​

​លោក ផាន់ យុ​ត អភិបាលស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹង នៅ​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​ថាៈ គ្រួសារ​ក្រីក្រ​ខាងលើនេះ រស់នៅ​តំបន់​ដាច់ស្រយាល ឆ្ងាយ​ពី​ទី​រួម ស្រុក កំពុងតែ​ជួប​ខ្វះខាត លើ​ផ្នែក​ជីវភាព បន្ទាប់ពី​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​។​

​គ្រួសារ​នោះ មាន​សមាជិក​ចំនួន ៨ នាក់ ក្នុងនោះ មាន​មនុស្ស​ចាស់ជរា និង​ក្មេង ដែល​កើត ជំងឺ​រលាក​សួត ធ្ងន់ធ្ងរ​។ អាជ្ញាធរ​បានផ្ដល់​ស្បៀង និង​សម្ភារៈ​មួយចំនួន ដល់​គ្រួសារ​នោះ ដើម្បី​ដោះស្រាយ​មួយ​រយះ​។​

​អាជ្ញាធរ​ស្រុក សូម​អំពាវនាវ​ដល់ សប្បុរសជន មេត្តាជួយ​ផ្ដល់​ជា​ស្បៀងអាហារ រឿង​សម្ភារៈ ទៅតាម​អ្វីដែល​អាចជួយ​បាន ដល់​គ្រួសារ ខាងលើនេះ​ផង​៕/V​-PC