យោងតាម​ការស្នើសុំ​អន្តរាគមន៍ ពី​អាជ្ញាធរ និង​តាម ការទទូច ពី​ប្រជាពលរដ្ឋ ភូមិ​១១ និង​ភូមិ​១២ ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​សហការ​ជាមួយ នាយកដ្ឋាន សត្វព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន សង្កាត់ ខណ្ឌ បាន​ចុះ​ចាប់​សត្វ​ស្វា កាចៗ ដែល​បង្ក​អុកឡុក ដេញ​ខាំ កូនចៅ​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​១១ និង​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។