​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​អះអាងថា «​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី ធុរកិច្ច​ថ្មី​កម្ពុជា​» នឹង​ត្រូវដាក់​ដំណើរការ​ជា​ផ្លូវការ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។

​ប្រភព​ដដែល​បាន​បន្តថា «​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី ធុរកិច្ច​ថ្មី​កម្ពុជា​» នឹង​ប្រកាស នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

​កម្មវិធី​នេះ​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សាធារណជន​ជ្រាប​អំពី​របៀប​នឹង​វិធី​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​តាម​គន្លង​ថ្មី​ក្រោយ​ការ​រិ​ក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ ៕