ដោយៈ​សុផល​/​ភ្នំពេញៈ​នា​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ គណៈប្រតិភូ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​បាន​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ព្រះ​សព​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម​៧៧​ព្រះវស្សា នៅ​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង​៣:៤០​នាទី​រសៀល​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ព្រះ​សព​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា​នៅ​ព្រះរាជដំណាក់​សម្ដេច ក្រុមព្រះ ស្ថិតនៅ​ផ្លូវ​សម្តេច​ប៉ាន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែធ្នូ​៕​សរន​