ដោយ​៖​តារា​រិ​ទ្ធ​/​ព្រៃវែង​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី ៦ ខែ ធ្នូ នេះ​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវជាតិ​លេខ ១១ បាន​ថ្លែង​សារ​មួយ​ទាមទារ​មេទ័ព​វៀត ណាម​ម្នាក់​ដែល​កាលពី​ខែ មីនា ឆ្នាំ ២០២០ បាន​ប្រមាថ​ចំពោះ​កម្ពុជា​ដោយបាន​លើកឡើងថា​មេរោគ​កូ​វីដ​១៩ នឹង​ហូរ​ចូល​ពី​កម្ពុជា​ទៅក្នុង​ប្រទេស​វៀត ណាម​ដូច​ជំនន់​ទឹកទន្លេ​មេគង្គ ប្រសិនជា​វៀតណាម មិន​ធ្វើការ​ទប់ស្កាត់​ទេនោះ ។

​សារ​នេះ​ទោះបី​សម្តេច​ទើបបាន​ទំលាយ​ជា​សាធារណៈ​នៅពេលនេះ​ក៏ដោយ ,​ក៏ប៉ុន្តែ​ភ្លាមៗ​បន្ទាប់ពី​សន្និសីទ​រប​ស់មេ​ទ័ព​វៀតណាម​ដែលមាន​ឈ្មោះថា ហ័ង ស៊ុន​ជាន (Hoang Xuan Chien) អតីត​មេបញ្ជាការ​ការពារ​ព្រំដែន​វៀតណាម​ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ពេលនោះ​ដោយ​ប្រើពាក្យ ប្រមាថ​មកលើ​កម្ពុជា​ថា​៖«​បើ​វៀតណាម​មិន​ទប់ស្កាត់​តាម​ព្រំដែន​ទេ កូ​វីដ​១៩​នឹង​ឆ្លង​ចូល​ពី​កម្ពុជា​ដូច​ទឹកជំនន់​ទន្លេមេគង្គ​» សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បានស្នើ​ទៅ​នាយក​រដ្ឋ មន្ត្រី​វៀតណាម​ឲ្យ​ដក មេទ័ព​រូបនោះ​ចេញពី​ដំណែង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ថ្ងៃនេះ​ខ្ញុំ​សុំ​ផ្តាំ​ទៅ លោក ហ័ង ស៊ុន​ជាន ដែល​ពេលនោះ​ជា​ឧ​ត្ត​ម​សេនិយ៍​ទោ​និង​ជា​មេបញ្ជាការ​ការពារ​ព្រំដែន​វៀតណាម​ដែល បានធ្វើ​សន្និសីទ​នៅ​ទីក្រុង ហូ ជី​មិញ ពេល​នោះបាន​សរសេរ​យ៉ា​ច្បាស់​នៅ​ខាងក្រោយ​ថា​សន្និសីទ​ស្តីពី​ការទប់ស្កាត់​ជំងឺ​ឆ្លងតាម​ព្រំដែន​វៀតណាម​កម្ពុជា ការសន្និដ្ឋាន​ចុង​ក្រោ យ​ក្រោយ​របស់ ហ័ង ស៊ុន​ជាន គឺ​ប្សិ​ន​បើ​យើង​ធ្វេសប្រហែស​ជំងឺឆ្លង​និង​ចេញពី​កម្ពុជា​ចូលទៅ​វៀតណាម​ដូច​ជំនន់​ទន្លេមេគង្គ​» ។

​សម្តេច​តេ​ជោ​បានបញ្ជាក់​បន្តថា​៖​នេះ​ជា​សំដី​ដែរ​សម្តេច​មិនអាច​ទទួលយកបាន ហើយ​សូមបញ្ជាក់​ជា​សាធារណៈ​ថ្ងៃនេះ​តាមពិត​ជំងឺ​នេះ​មិនមែន​ចេញ ពី​កម្ពុជា​ចូលទៅ​វៀតណាម ទេ ជំងឺ​នេះ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ទាំងអស់គ្នា មិនអាច​និយាយ​បែបនេះ​បានទេ ខ្ញុំ​នៅចាំ​បាន​ណាស់​ហើយ​អត្ថបទ​នេះ​ខ្ញុំ​នៅចាំ​បាន​ណាស់​ច្បាស់​ណាស់​ហើយ​ខ្ញុំ​រក្សាទុក ដើម្បី​វាស់​ស្ទង់​ទៅ​ថ្ងៃក្រោយ ។ ខ្ញុំ​មិនដឹងថា​តើ​នេះ​ជា​បាបកម្ម​ឬ​ជា​បណ្តា​ស់​សារ ដែល​បណ្តា​មកពី​សំដី​របស់​ឧ​ត្ត​ម​សេនិយ៍​ម្នាក់នេះ​ខ្ញុំ​ទទួលយក​មិន​បានទេ​,​កម្ពុជា​ជា​ប្រទេស​តូច តែ​មិនមែនជា​ប្រភព​ចម្លង​មេរោគ​ចូលទៅ​វៀតណាម​ឬ​ប្រទេស​ថៃ​ឬ​ប្រទេស​ឡាវ​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​មោទនភាព​ផងដែរ​ដោយបាន​ឃើញ​អត្ថបទ​នេះ យើង​ឃើញថា​ម្សិលមិញ ម៉ោង ៤​ល្ងាច មាន​ប្រជាជន​ដែល​ចូលមក​ប្រទេស​យើង​តាមផ្លូវ​គោក​ចំនួន ៥៥១ នាក់​ក្នុង ៥៥១ នាក់​នេះ​មាន​វិជ្ជមាន ៣ នាក់​បានសេចក្តីថា​ករ​ណី​នាំចូល ។ អវិជ្ជមាន​៥៤៨ នាក់ មិនទាន់បាន​ចាក់​វ៉ាក់សាំង​៨៩ នាក់ ,​ចាក់​វ៉ាក់សាំង​ពេញលេញ ៤៥៩ នាក់​។​ចូល​តាម​ព្រំដែន​ជាមួយ​ថៃ​មាន​ចំនួន ៤៤៦ នាក់​វិជ្ជមាន ៣ នាក់​ក្នុងនោះ​មិនទាន់​ចាក់​វ៉ា​ក់ សាំង​ពេញលេញ ៨៨ នាក់​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ អញ្ចឹង​បានសេចក្តីថា​ខាង​ព្រះរាជាណាចក្រ​ថៃ​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​៣៥៥​នាក់ដូចនេះ​បងប្អូន​ដែល​នៅ​ប្រទេស​ថៃ ដែល​ចង់​ចូលមក​កម្ពុជា​ដោយ​មិនបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក សូម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ ។តាម​ព្រំដែន​ជាមួយ​វៀត ណាម​មាន​ចំនួន ១០៣ នាក់​ក្នុងនោះ ៩៨ នាក់​ជា​ជន ជាតិ​វៀតណាម​ដែលជា​អ្នកឯកទេស​ធ្វើការ​នៅ​ក​កម្ពុជា​និង​អនិកជន​វៀតណាម​អវិជ្ជមាន​ទាំងអស់ហើយ​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចំនួន១នាក់ ។ តាម​ព្រំដែន ជាមួយ​ឡាវ​មាន ២ នាក់​អវិជ្ជមាន​និង​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ។​

​ពាក់ព័ន្ធ​ករណី​មេទ័ព​វៀតណាម​ឈ្មោះ ហ័ង ស៊ុន​ជាន សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​មេទ័ព​វៀតណាម​រូបនេះ​ផ្ទៀងផ្ទាត់​សំដី​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី ១០ មិនា ២០២០ លោក​ផ្តល់ ឲ្យ​ខ្ញុំ​នៅ​ការឈឺចាប់​មួយ​ដែល​លោក​ធ្វើការ​សន្និដ្ឋានថា​៖«​បើ​វៀតណាម​មិន​ទប់ស្កាត់​តាម​ព្រំដែន​ទេ​កូ​វីដ​១៩​នឹង​ឆ្លង​ចូល​ពី​កម្ពុជា​ដូច​ទឹកជំនន់​ទន្លេមេគង្គ​»​តើ​ពិត​ឬ​មិន​ពិត ។​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់ថា​៖«​ខ្ញុំ​មិនបាន​ធ្វើការ​ប្រឆាំង​វៀតណាម​ទេ តែ​ខ្ញុំ​ប្រឆាំង​សំដី​បុគ្គល​ដែល​ប្រមាថ​ចំពោះ​កម្ពុជា ។ ថ្ងៃនេះ​ខ្ញុំ​ត្រូវតែ​និយាយ​ព្រោះ​មក​ជិត​ដល់ ព្រំដែន​វៀតណាម​ហើយ​រឿង​អី​មិនត្រូវ​និយាយ កាសែត​វៀត ណាម​ចុះ​ព្រោងព្រាត ឥឡូវ​លោក​ឯង​យកទៅ​មើល​ខ្លួនឯង​ទៅ​តើ​ត្រូវ​ឬទេ​? ខ្ញុំ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ដក​តែ​គាត់​ដក ពី​ផ្កាយ​២ ឡើងទៅ​ផ្កាយ​៣ តែម្តង​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​៖«​ខ្ញុំ​សុំ ហ៊ុនសែន​ទទួល​ការឈឺចាប់​មួយ​ម៉ាត់​នេះ ដែល​ធ្វើឱ្យ​ហ៊ុន សែន រើ​បម្រាស់​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជា ជន​របស់ខ្លួន​ជាង ៨៨​ភាគ រយ​ជិត​ដល់​៨៩​ភាគរយ ,​ហើយ​លោក​ឯង​ពិតប្រាកដ​ទេ​ថា​ជំងឺឆ្លង​ពី​កម្ពុជា​ចូលទៅ​ប្រទេស​វៀតណាម លោក​ឯង​ត្រូវ​យក មក​ពិនិត្យឡើងវិញ ហើយ​លោក​ឯង​គួរ​សុំទោស​ខ្ញុំ​ឬ​អត់​? សុំទោស​ប្រជាជន​កម្ពុជា​ឬ​អត់​?​អ្នកឯង​មើល​ឡើងវិញ​ទៅ រួច​លោក​ឯង​បកស្រាយ​ថា​នេះ​ជាការ​ប្រជុំ​ត្រួតពិនិត្យ​តាម​ព្រំដែន​វៀតណាម​ទាំងអស់​ជាមួយ​ទាំង​កម្ពុជា​ទាំង​ឡាវ​និង​ទាំង ចិន​,​ខ្ញុំ​ចេះ​វៀតណាម​ខ្លះ​តើ សរសេរ​ខាងក្រោយ​នោះ​គឺជា​មួយ​កម្ពុជា​… » ។

​សម្តេច​តេ​ជោ​បន្តថា​ជូន​សារ​នេះ​មិនមែន​ទៅ​រដ្ឋាភិបាល​វៀតណាម​ទេ តែ​ជូន​សារ​នេះ​ទៅ​ឧ​ត្ត​ម​សេនិយ៍ ហ័ង ស៊ុន​ជាន ប្រាប់ថា​ខ្ញុំ​ទទួល​ការ​វ៉ៃ​ប្រហារ​ធ្ងន់ ធ្ងរ​ខ្ញុំ​មិនអាច​ទទួលយកបាន ទេ​។​ឥឡូវ​ប្រជាពលរដ្ឋរ​បស់​ខ្លួន​កំពុងមាន​សុវត្ថិភាព​។ សម្តេច​តេ​ជោ​បន្តថា​៖​ហើយ​កុំ​ឆ្ងល់​ថា​ហេតុ​អី្វ​ខ្ញុំ​អោយមាន​ការត្រួតពិនិត្យ​តាម​ព្រំដែន​ភ្លាម​ទទួល​ដូ​ស​ទី​បី​ឬ​នៅ​?​ព្រោះ​ជំងឺ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ប្រទេសជិតខាង​កម្ពុជា​ពិសេស​នៅ​ទីក្រុង​ហូជីមិញ​និង​តាម​បណ្តា​ខេត្ត​ជាប់​កម្ពុជា ។​ព្រោះ​រឿងនេះ​អត់​ត្រូវ​និយាយ​បែបនេះ​ជាមួយ​ប្រទេសជិតខាង​នោះ ទេ​។​ប៉ុន្តែ​បើ​អ្នកឯង​មាន​សិទ្ធិ​និយាយ​ហើយ​ខ្ញុំ​ក៏មាន​សិទ្ធិ​និយាយ​ដែរ​ដើម្បី​ការពារ​នូវ​កិត្តិយស​នូវ​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​របស់ខ្ញុំ​។​ ខ្ញុំ​មិន​តិះ​ទាន​បក្ស​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ទេ​ប៉ុន្តែ​ខ្ញុំ​សំដៅទៅ​ឧ​ត្ត​ម​សេនីយ៍ ហ័ង ស៊ុន​ជាន ភាសា​នេះ​លោក​ឯង​យកមក​ពិនិត្យ​ខ្លួនឯង​ទៅ តើ​វា​ហូរ​ពី​កម្ពុជា​ទៅ​វៀតណាម​ដូច​ជំនន់​ទន្លេមេគង្គ​ទេ ។ ផ្ទុយទៅវិញ​ទេ ខ្ញុំមិន​ហាន​ថា​វា​ហូរ​ពី​វៀតណាម​មក​កម្ពុជា​នោះទេ​។ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​ប្រយ័ត្នប្រយែង​អ្នក​អត់​បាន​ចាក់​ត្រូវតែ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ឥឡូវ​នៅពេល​វេលា​ដែល​អាចធ្វើ​ការកែតម្រូវ​ឬ​សុំទោស​បាន ។ នេះ​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​កម្ពុជា​ទទួល យក​មិន​បានទេ ។ ថ្ងៃនេះ​ខ្ញុំ ដាច់ចិត្ត​និយាយ​ងំ​ពី​មោទនភាព​ជាតិ​របស់ខ្ញុំ​ដែល​ងើបឈរ​ឡើង​ចេញពី​ការមើល​ងាយ​របស់​ឧ​ត្ត​ម​សេនិយ៍​ម្នាក់​ដែល​ពេលនេះ​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​វៀតណាម ។ សម្តេច​បន្តថា​អញ្ចឹង​បានជា​ខ្ញុំ​ដេក​អត់​លក់​ទេ​ដែល​មើលឃើញ​អាហ្នឹង ។

​សម្តេច​តេ​ជោ​ហ៊ុ ន សែន បាន​បន្តថា​«​ខ្ញុំ​អត់​មានការ​បំបែកបំបាក់​អ្វី​ជាមួយ​វៀតណាម​ទេ ប៉ុន្តែ​បុគ្គល​វៀតណាម​វ៉ៃ​ប្រហារ​និង​ប្រមាថមើលងាយ​ខ្មែរ​មុន ទើប​ខ្ញុំ​និយាយ​អញ្ចឹង ប្រ​ទេ ស​កម្ពុជា​មិនអាច​ឲ្យ​អ្នក​ប្រមាថ​បានទេ​ទោះបី​ក្រ​តូច តែ​មិន​ឲ្យ​អ្នកណា​ប្រមាថ​នោះទេ​, អ​ញ្ជឹ​ង​ដោយសារ​គេ​ប្រមាថ​នេះហើយ​បានធ្វើ​ឲ្យ​ខ្មែរ​បច្ចុប្បន្ន​ចាក់​វ៉ាក់សាំង​បាន​ជាង ៨៨% ឈានចូល​ចិត្ត ៨៩ ភាគរយ ។ តែ​ខ្ញុំ​មិនទាន់​ហ៊ាន​សាកល្បង​ចំពោះ​កូនក្មេង​អាយុ ៣ ឆ្នាំ​៤​ឆ្នាំ​នោះទេ​ព្រោះ​វា​តូច​ពេក​។​

​អញ្ចឹង​សូម​ជូន​ក្រសួងសុខាភិបាល​និង​អភិបាលខេត្ត​នៅតាម​ព្រំដែន​ទាំងអស់​ត្រូវ​ទទួល​ពិនិត្យ​កម្លាំង​ដែល​ឈរជើង​តាម​ព្រំដែន​កម្ពុជា​ជាមួយ​វៀត ណាម​ជាមួយ​ឡាវ​ជាមួយ​ថៃ​ថា បាន​ចាក់​ដូ​ស​ទី ៣ រួចហើយ​ឬ​នៅ​,​ហើយ​បើ​ត្រូវ​ការដូ​ស​ទី ៤ យើង​ត្រូវ​រុញ​ដូ​ស​ទី​៤ ចូល​ដើម្បី​ធានា​ឲ្យ​មន្ត្រី​អ្នក​ជួរមុខ​របស់​យើង​មាន​សុ​វត្តិភាព​ពិតប្រាកដ ។ សម្តេច​បន្តថា​សម្តេច រីករាយ​ណាស់​ដែល​កម្ពុជា​អាចបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅក្នុង​ប្រទេស​របស់ខ្លួន ៕