ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​នៅ​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០២១​នេះ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន​បាន​ចែករំលែក​នូវ​អត្ថបទ​ទាក់ទង​នឹង​សណ្ឋាគារ​ឯករាជ្យ ឬ​សណ្ឋាគារ ៧ ជាន់ នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​សរសេ​រលើប​ណ្តា​ញ​សង្គម​ហ្វេ​ស​ថា សណ្ឋាគារ​ឯករាជ្យ ឬ​គេ​ស្គាល់​ថា​ជា​សណ្ឋាគារ ៧ ជាន់ គឺជា សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខេត្ត​ព្រះសីហនុ​។​សណ្ឋាគារ​នេះ​ត្រូវបាន​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​ជនជាតិ​បារាំង​និង​កសាង​នៅ​ឆ្នាំ ១៩៦៣ ក្នុងសម័យ​សង្គមរាស្ត្រនិយម​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចឪ នរោត្តម សីហនុ​ដែលជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​។

​លោក​បន្តថា សណ្ឋាគារ​នេះ​ស្ថិត​នៅជាប់​ឆ្នេរសមុទ្រ ហើយ​ភ្ញៀវ ដែល​ស្នាក់នៅ​សណ្ឋាគារ​នេះ​រួមមាន​ឥស្សរជន​ល្បីៗ​លើ​ពិភពលោក​រួមមាន​លោកជំទាវ​ជា​ស្ត្រី​ទី​១ របស់​សហរដ្ឋ​អាម៉េរិក Jacqueline Kennedy ភរិយា​របស់​អតីត​ប្រធានាធិបតី John F. Kennedy រួម​នឹង​តារា​បរទេស​ល្បីៗ​។


​នៅក្នុង​របប​ខ្មែរក្រហម សណ្ឋាគារ​នេះ​មិន​ត្រូវបាន​ប្រើប្រាស់​ទេ ហើយ​តំបន់​នោះ​ត្រូវបាន​ជឿថា​ប្រើប្រាស់​ជា​កន្លែង​ឃុំខ្លួន​មនុស្ស​របស់​ខ្មែរក្រហម​ទៀតផង​។ ក្រោយពី​ខ្មែរក្រហម​ត្រូវបាន​ផ្តួល​រលំ សណ្ឋាគារ​នេះ​ត្រូវបាន​បើកទ្វារ​ឡើងវិញ​នៅ​ឆ្នាំ ១៩៩២ ដើម្បី​ធ្វើជា​កន្លែង​ស្នាក់នៅ​របស់​មន្ត្រី​នៃ​អាជ្ញាធរ​បណ្តោះអាសន្ន​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (​អ៊ុនតាក់​)​។
……​នៅ​ឆ្នាំ​២០០៧ សណ្ឋាគារ​ឯករាជ្យ​ត្រូវបាន​រៀបចំ​ឡើងវិញ និង​បាន​បើក​ដំណើរការ​សម្រាប់​ការទទួល​ភ្ញៀវទេសចរ មកដល់​សព្វថ្ងៃ​។ អគារ​មួយចំនួន រួម​នឹង​អាងទឹក​ជាប់មាត់​សមុទ្រ​គឺជា​សំណង់​ថ្មី​។
​ខ្ញុំ​សូម​ចែករំលែក​ព័ត៌មាន​ប៉ុណ្ណឹង បើ​បងប្អូន​ណា​ដឹង​ច្រើនជាង​នេះ​អាច​ចែករំលែក​បន្ថែម​៕​សរន​