គ្រោះថ្នាក់​ចរាចរ​នៅ​ក្រុង​ស៊ីដនី​

1313
ចែករម្លែក

​អ្នកបម្រើ​ម្នា​ក់នៅ​សណ្ឋាគារ យ៉ា​ត រី​ជេន​ស៊ី (Hyatt Regency) ក្នុង ក្រុង​ស៊ីដនី ប្រទេស អូស្ត្រាលី កាលពី​ថ្ងៃ ព្រហស្បតិ៍​ទី​៣១ ខែឧសភា បាន​ជួប ថ្ងៃ​ស៊យ​មួយ​ក្រោយ​បើករថយន្ត ទំនើប Porsche Carrera ឈ្មុល​ចូល​ចត​នៅ ក្រោម​រថយន្ត​មួយទៀត​ដោយ​ចៃដន្យ​។​
​ ​
​សាក្សី​បាន​និយាយថា ក្នុងពេល​រកមើល​កន្លែង​ចត ស្រាប់តែ​អ្នកបម្រើ​នោះ​ច្រឡំ​ជាន់​ហ្គែ​រ​ល្បឿន​ជា ហេតុនាំឱ្យ​រថយន្ត Porscherul ចូល​ក្រោម​រថយន្ត​ស្ព័​រ​ពណ៌​ទឹកក្រូច​ទាំង​គ្មាន​បំណង​។​
​ ​
​អ្នកដំណើរ​ឆ្លងកាត់​ម្នាក់​បាន និយាយថា ”​ពេល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​នេះ ខ្ញុំ​ស្មានតែ​គេ​ថត​ភាពយន្ត តែ​វា​ជាការ ពិត​ជាក់ស្តែង​”​។​
​ ​
​ប៉ូលិស​ត្រូវបាន​ហៅ​មក ដើម្បី កាត់​ដែក​រថយន្ត​ទាញ​អ្នកបើក​ចេញ មក​ក្រៅ​តែ​ទោះជា​យ៉ាងណា អ្នកបើក​មិនបាន​រងរបួស​ទេ លើកលែងតែ រថយន្ត Porsche ។ ប៉ូលិស​ក៏បាន​ស្ទូច ចេញ រថយន្ត​ពណ៌​លឿង ដើម្បី​យក រថយន្ត Porsche ដែល​ក្រពឹត​គម្រប ម៉ាស៊ីន និង​ទ្វារ​ទៅ​ជួសជុល រីឯ​ការ ស៊ើបអង្កេត​មួយ​ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​មិន​ទំនង​នេះ ៕ ប្រែ​សម្រួល​៖ វាសនា​