ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៧ ខែ ធ្នូ២០២១ នេះកំពុងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរ ទេសមីយ៉ានម៉ាលោក វុនណា ម៉ោងលីន (Wunna Maung Lwin) នៅទីស្តីការនាយករដ្ឋមន្រ្តី វិមានសន្តិភាព ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ធ្នូក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ ១១ នៅខេត្តព្រៃវែងបានថ្លែងថាសម្តេចនិងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាហើយមាន បញ្ហាជាច្រើនដែលត្រូវលើកមកជជែកពិភាក្សាគ្នាដើម្បីស្វែងរកលទ្ធភាពអាចឱ្យមីយ៉ាន់ម៉ាវិលមមចូលរួមកិច្ចប្រជុំអាស៊ា នបានឡើងវិញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ស្អែកខ្ញុំនឹងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងនាមកម្ពុជាបើមិនធ្វើការជាមួយមេដឹកនាំអ្នកកាន់ អំណាចមីយ៉ាន់ម៉ាតើឱ្យតែធ្វើ ការជាមួយអ្នកណា អញ្ចឹងមិនចាំបាច់អ្នកណាមកតិះទានកម្ពុជាទេ,កម្ពុជាចេះធ្វើកិច្ចការខ្លួនឯងលទ្ធភាពភាគច្រើនខ្ញុំនឹងទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីជួបលោក​ឧត្តម​សេនីយ៍ មីន​ អ៊ុងឡាំង​ ធ្វើការជាមួយគាត់បើមិនឲ្យធ្វើការជាមួយអ្នកកាន់អំណាចតើឲ្យធ្វើការជាមួយអ្នកណា,ពិតប្រាកដហើយចង់ផ្ដល់ជំនួយឬចង់ធ្វើការជាមួយរដ្ឋបាល គឺគេជាអ្នក គ្រប់គ្រងប្រទេស» ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាទៀតថា៖ខ្ញុំត្រូវជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាហើយខ្ញុំចង់ស្ដាប់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាគាត់និយាយ។ធម្មនុញ្ញអាស៊ានមិនបានដេញ សមាជិកណាម្នាក់ចេញហើយសូម្បីតែមីយ៉ាន់ម៉ាក៏នៅតែរក្សាសាមគ្គីភាពក្នុងអាស៊ាន ។ ដូច្នេះតើយើងត្រូវមានអាស៊ាន ៩ ឬ អាស៊ាន ១០ ប្រជុំកន្លងទៅអាស៊ាន៩ទាំងអស់សូម្បី ទៅប្រជុំជាមួយចិនៗមិនប្រកាន់ផងតែខាងមីយ៉ាន់ម៉ាមិនមានអ្នកណាមកចូលរួម ។ រចនាសម្ព័ន្ធនៅអង្គការសហប្រជាជាតិមិនមែនរចនាសម្ព័ន្ធអាស៊ាននោះទេមិនត្រូវយកមកអនុ វត្តន៏នៅក្នុងអាស៊ាននោះទេ ។ សម្តេចបញ្ជាក់ថាខ្ញុំជូនសារមួយដែលជូនទៅសមាជិកអាស៊ានហេតុអ្វីបានជារដ្ឋមន្រ្តីការបរទេសកម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាមក ទស្សនកិច្ចនៅកម្ពុជា,ហើយហេតុ អីលោក ហ៊ុន សែន ជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មាន័យថាម៉េច?នេះជារដ្ឋអធិបតេយ្យដែលមានសិទ្ធិនឹងធ្វើកិច្ចការទាក់ទងទ្វេភាគីផងហើយក៏ស្វែងយល់អ្វីទៅដែលជាចំណុចត្រូវឈានទៅមុខក្នុងក្របខណ្ឌកុងសង់ស៊ីស ៥ចំណុច ។

រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ២ ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី៦ដល់៧ ខែធ្នូ ឆ្នាំ២០២១។ លោកបានមកដល់កម្ពុជានៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៦ខែធ្នូនេះនៅរសៀលនេះលោកបានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងជិះទូកកម្សាន្តតាមមាត់ទន្លេចតុមុខ។

នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះគឺនៅព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១លោក វុនណា ម៉ោងលីន និងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជនៅវិមានសន្តិភាព ។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន រួចលោកនឹងអញ្ជើញជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិនៅក្រសួងការបរទេស៕