ដោយៈមុនីរ័ត្ន,សរិទ្ធ/ភ្នំពេញៈសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២១២បានបើកសវនាការជំនុំជម្រះកាត់ទោសទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន ៤២នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលតាមរយៈផែនការ ៩ វិច្ឆិកា ។
(រូបថតឯកសារ)
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកប្លង់ សុផល បានមានប្រសាសន៍ឲ្យដឹងថាសវនាការជំនុំជម្រះលើ សំណុំរឿងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤២នាក់នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តទៅ។
សូមរម្លឹកថា សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះមានចំនួនបួន សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប ១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤នាក់ប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប ១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះត្រូវបញ្ចូលមកជាពីរសំណុំរឿងវិញ។
ក្រុមទាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រុមមេខ្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបាន
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ប្រកាសសាលក្រមផ្តន្ទាទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ៕ សរន