​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ សហរដ្ឋ​អាម៉េរិក​នឹង​ធ្វើអោយ​សេដ្ឋកិច្ច​រុស្ស៊ី​«​រងគ្រោះ​ធ្ងន់ធ្ងរ​»​និង​បង្កើន​វត្តមាន​យោធា​នៅ​អឺរ៉ុប​ខាងកើត បើសិនជា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​​នេះ​បើ​តាម​ការព្រមាន​ពី​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ ។​

​ប្រធានាធិបតី​អាម៉េរិក​នឹង​ជូនដំណឹង​ទៅ​សម​ភាគី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ភ្លាម​អំពី​សេចក្តីលម្អិត​នៃ​កិច្ច​ពិ​ភក្សា​ជាមួយ​ប្រធានាធិបតី រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​នឹង​រៀបចំ​ធ្វើ​តាម​​វីដេអូ​បន្ត​ផ្ទាល់​នៅ​ថ្ងៃ​អង្គារ​ទី​៧​ធ្នូ នៅពេល​ទាន​ហាន​រុស្ស៊ី​រាប់​ម៉ឺន​នាក់​កំពុង​ឈរជើង​បោះជំរំ​នៅក្បែរ​ព្រំដែន​អ៊ុ​យក្រែន​។​

​រូបភាព​ផ្កាយរ​បណ​ប​ថ្មី​បង្ហាញ​រុស្ស៊ី​បង្កើន​កម្លាំង​ទាហាន​និង​អាវុធយុទ្ធភណ្ឌ​នៅក្បែរ​ព្រំដែន​អ៊ុ​យក្រែន​

ទាហានអ៊ុយក្រែននៅក្នុងលេនដ្ឋានក្បែរព្រំដែនរុស្ស៊ី

​មន្ត្រី​អាម៉េរិក​បាន​និយាយថា សេត​វិមាន​មិនដឹងថា​តើ​លោក​ពូន​ទីន​នឹង​សំរេចចិត្ត​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ុយ​ក្រែនឬ​យ៉ាងណាទេ និង​ក៏​មិនទាន់​គំរាម​ប្រើប្រាស់​យោធា​អាម៉េរិក​ផ្ទាល់​ដែរ​។​​តែ​លោកបៃ​ដិ​ននឹង​បញ្ជាក់​ច្បាស់​ថា នឹង​មាន​ការបង់​តំលៃ​ធំ​ណាស់​បើសិនជា​រុស្ស៊ី​ជ្រើសរើស​ប្រើ​កម្លាំងយោធា​។​

​មន្ត្រី​អាម៉េរិក​ដដែល​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​អឺរ៉ុប កំពុង​ត្រៀម​«​ចាត់វិធានការ​សេដ្ឋ​កិច្ជ​ធំ​ធេងធេង​»…​ដែល​នឹង​ធ្វើអោយ​ប៉ះពាល់​សេដ្ឋកិច្ច​រុស្ស៊ី​ធ្ងន់ធ្ងរ បើសិនជា​រុស្ស៊ី​វាយ​ប្រ​​ហា​រ​។​

​បន្ថែម​លើ​ការ​វាយ​សំពង​ខាង​សេដ្ឋកិច្ច លោកបៃ​ដិ​ននឹង​បញ្ជាក់​ប្រាប់ច្បា​ស់ៗ​ថា «​បើ​ពូ​ទីន​ចាត់ការ​ខាង​យោធា នឹង​មាន​សំណើ​អោយ​ចាត់វិធានការ​ពី​សម្ពន្ធមិត្ត​ប៉ែក​ខាងកើត​ហើយ​ចម្លើយ​តប​វិជ្ជមាន​​មួយ​ពី​អាម៉េរិក សំរាប់​ដាក់​កងកម្លាំង​និង​សមត្ថភាព​យោធា​និង​ការហ្វឹកហាត់​បន្ថែម​»​។​

​អ៊ុយ​ក្រែន​បានប៉ាន់​ស្មានថា រុស្ស៊ី​កំពុង​ដាក់​ទាហាន​ប្រមាណ​១០០.០០០​នាក់​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​។​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បដិសេធ​របាយការណ៍​ដែល​ថា​ខ្លួន​ត្រៀម​វាយលុក​ចូល​អ៊ុយ​​ក្រែ​ន​និង​ចោទ​លោក​ខាងលិច​ថា​បង្ករឿង ជាពិសេស​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ខ្មៅ ដែល​ជា​ផ្នែក​នៃ​ដែន​ឥទ្ធិពល​របស់​ខ្លួន​។​

​ពូ​ទីន​ក៏​ចង់​បាន​ការសន្យា​មួយ​ពី​លោកខាងលិច​ថា អ៊ុយ​ក្រែន​នឹង​មិន​ក្លាយ​ជា​ផ្នែក​នៃ​អង្គការ​ណា​តូ ដែល​នឹង​គំរាម​ដោយផ្ទាល់​ដល់​សន្តិសុខរ​បស់​រុស្ស៊ី​បើសិនជា​សម្ពន្ធភាព​ដឹកនាំ​ដោយ​អាម៉េរិក​នេះ​ត្រូវ​​បាន​ពង្រីក​មកដល់​ព្រំដែន​របស់​ខ្លួន​៕

​មន្ត្រី​អាម៉េរិក​បាន​និយាយ​ថា​ក្រៅពី​បញ្ហា​អ៊ុ​យក្រែន លោកបៃ​ដិ​ន​និង​ពូ​ទីន មាន​បញ្ហា​ផ្សេងៗ​ត្រូវ​ពិភាក្សា រួម​មាន​ស្ថិរភាព​ជា​យុទ្ធសាស្ត្រ ឬ​ការ​បន្ទាប​ការ​គំរាម​នុយគ្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ ការ​វាយ​ប្រ​​ហារ​តាម​អ៊ីនធឺណិត​និង​កិច្ចសហការ​នៅក្នុង​ការបន្ថយ​ការ​គំរាម​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​