​ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ប្រជា​ធនាគារ​លោក អ្នក​ជឿទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ទី​១ ចុះបញ្ជី​លក់​មូល​ប​ត្រ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានប្រកាស​នៅ​​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​ថា​៖ ធនាគារ អេស៊ី លីដា ភីអិលស៊ី និង​ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូស្តីពី​ការបម្រើ​សេវា​ទូទាត់​វិក្កយបត្រ​តាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា “​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដែលជា​សាខា​របស់​ក្រុមហ៊ុន​Total Energies ជា​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ ផលិត និង​ផ្គត់ផ្គង់​ថាមពល​លើ​សាកលលោក បាន​ចុះហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ដៃគូ​ស្តីពី​សេវា ទូទាត់​វិក្កយបត្រ តាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជូន​ដល់​អតិថិជន​ទូទៅ និង សាធារណជន សម្រាប់​ការទូទាត់​ជាមុន (​ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​ប័ណ្ណសមាជិក​) ព្រមទាំង​អតិថិជន លក់ដុំ និង​លក់រាយ​ទាំងអស់ របស់​ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ដូចជា ការទូទាត់​នៅតាម​បញ្ជរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់​ប្រាក់​តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល និង​ការទូទាត់​ប្រាក់​តាមរយៈ​អេស៊ីលីដា​អ៊ី​ន​ធើ​ណែ​ត​។​ការចាប់​ដៃគូ​នេះ នឹង​ផ្តល់​មធ្យោបាយ​ក្នុងការ​ទូទាត់​តាមបែប​ឌីជីថល ប្រកបដោយ​សុវត្ថិភាព សាមញ្ញ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​លោក​បណ្ឌិត បាន​បន្តថា​៖ ក្នុង​ឆ្នាំ​២០០៥ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជាបាន​បើក​គណ​នី សេវា​ប្រមូល​សាច់ប្រាក់ (Cash Collection)ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី​។ ចាប់ពី​ឆ្នាំ​២០១៥រហូតដល់​បច្ចុប្បន្ន ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា បាន​ពង្រីក​ការ​ទូទាត់​​​តាម​ម៉ាស៊ីន POS របស់​ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ​។ ដោយ​យល់​ឃើញ​ពី​សារៈសំខាន់ និង​សេចក្តីត្រូវការ​របស់​អតិថិជនធនាគារអេស៊ីលីដា ភីអិល​​ស៊ី និង ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​សហការគ្នា​ពង្រីក និង​បន្ថែម​មធ្យោបាយ​ទូទាត់ តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល ដែលជា​ជម្រើស​ទាន់សម័យ ដើម្បី​បម្រើ​អតិ​ថិ​ជន​ទាំងអស់​។ សមាជិក​ប័ណ្ណ​តូ​តា​ល់​កម្ពុជាក៏​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ប័ណ្ណ​ប្រេង​ឥន្ធនៈ​របស់​ពួកគេ តាមរយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល ផងដែរ​។​

​លើសពីនេះដៃគូ​ចែកចាយតូ​តា​ល់​កម្ពុជានឹង​អាច​ទូទាត់​វិក្កយបត្រ(Bill Pay​me​n​t) សម្រាប់​ផលិតផល និង សេវាកម្ម តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល ដោយ​ភាពជឿជាក់ និង​ងាយស្រួល​”​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត ដែល​​បាន​បង្កើតឡើង តាម​ប្រព័ន្ធ​ច្បាប់គ្រឹះ​ស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ០៤ រួមមាន ធនាគារ អេស៊ីលីដា ឡាវ ,​អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ,​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មី​យ៉ាន់​ម៉ា​។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញ​ប្រតិបត្តិការ​យ៉ាង​ធំ​ទូលាយ​គ្របដណ្ដប់ ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា (​មាន ២៦២​សាខា​) និង​បាន​ពង្រីក​តំបន់​ប្រតិបត្តិការ​ទៅកាន់​ប្រទេស​ឡាវ (​មាន ៣៨​សាខា​) និង​មី​យ៉ាន់​ម៉ា (​មាន ១៧​សាខា​)​។​

​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ វិនិ​យោ​​គិ​ន អាចធ្វើ​ការដូរ​ភាគហ៊ុន​របស់​ធនាគារ នៅលើ​ទីផ្សារ​មូល​ប​ត្រ កម្ពុជា ចាប់ពី​ថ្ងៃ​ច័ន្ទដល់​ថ្ងៃ​សុក្រពី​ម៉ោង​៨​ព្រឹកដល់​ម៉ោង​៣​រសៀលលើកលែងតែ​ថ្ងៃ​ឈប់​សម្រាក​​ជា​សាធារណៈ​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​: https://www.acledabank.com.kh

​ក្រុមហ៊ុនតូ​តា​ល់​កម្ពុជាប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាចាប់​តាំង​​ពី​ឆ្នាំ ១៩៩៣​។ ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​អំពី​ផលិត​ផល និង​សេវាកម្ម​ប្រេងឥន្ធនៈ ផ្សេងៗ​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​។ ក្រុមហ៊ុន តូ​តា​ល់​កម្ពុជា ផ្តល់ជូន​នូវ​ផលិត​ផល និង​សេវាកម្ម នៅតាម​ស្ថានីយ​ជាង​១០០ កន្លែង សម្រាប់​ការចាក់​ប្រេងឥន្ធនៈ (​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​) ដែលមាន​ហាង​ទំនេញ ជាង ៥២កន្លែង (​ហាង Bonjour​) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំង​អាកាសចរណ៍ និង​ប្រេងម៉ាស៊ីន​។ លើស​ពី​នេះ កាត TotalEnergies​ជា​មធ្យោបាយ​ដ៏​ងាយស្រួល​ក្នុងការ​ជាវ​និង​គ្រប់គ្រង​ការ​ជាវ​ប្រេងឥន្ធនៈ​។​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​នៅតែ​បន្ត​វិនិយោគ​លើ​ទីតាំង​ស្តុក​ប្រេង​ស្តង់ដារ​ខ្ពស់​សម្រាប់​ប្រេងឥន្ធនៈ​រថយន្ត និង​ប្រេងឥន្ធនៈ​អាកាសចរណ៍​ផងដែរ​។ យើង​ក៏​ផ្តល់​សេវាកម្ម​ចាំបាច់​ផ្សេងៗ ដូចជា ការវិភាគ​ប្រេង ការដំឡើង​ស៊ីទែន និង​សេវា​ដឹកជញ្ជូន​ជូន​អតិថិជន​ពាណិជ្ជកម្ម​របស់​យើង​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.kh.totalenergies.com ឬ www.facebook.com/ TotalEnergiesCambodge៕Ph