ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការកម្មវិធីសត្វស្លាបអន្តរជាតិ បានអះអាងថា មកដល់ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២១នេះ មានសត្វក្រៀលចំនួន១៦ក្បាលដែល ក្នុងនោះ០២ក្បាលជាកូនជំទង់បានត្រលប់ពីទីកន្លែងពងកូននិងចុះដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីរកចំណីក្នុងរដូវមិនបន្តពូជ។
សូមជំរាបជូនថាសត្វក្រៀលមានវត្តមាននៅតំបន់ដីសើមនេះក្នុងរដូវមិនបន្តពូជចាប់ពីខែធ្នូដល់ខែកុម្ភ: នៅរដូវពងកូនសត្វនេះបំលាស់ទីទៅតំបន់ព្រៃល្បោះក្នុងខេត្ត ព្រះវិហារ រតនគិរីនិងមណ្ឌល់គិរី។
អង្គការនេះបានអះអាងថាចំនួនសត្វក្រៀលមានការថយចុះយ៉ាងគំហុកក្នុងរយៈពេល០៥ឆ្នាំ ចុងក្រោយនេះហេតុនេះទាមទារអោយយើងទាំងអស់គ្នាចូលរួមការពារ និងអភិរក្ស ទាំងអស់គ្នា៕/PC