​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖​បន្ទាប់ពី​ឆ្លងកាត់​ឆ្នាំ​ដ៏​លំបាក​កន្លងមក ប្រជាជន​កម្ពុជា​កំពុងតែ​ទន្ទឹងរង់ចាំ​ដល់​ថ្ងៃបុណ្យ​ចុងឆ្នាំ ដើម្បី​ជួបជុំ​ក្រុមគ្រួសារនិង​មិត្តភក្ដិ​។ ទោះ បីជា​យ៉ាងណាក៏ដោយ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទាំងនេះ​នៅតែ​បន្ត​ជួប​ការរំខាន​បន្ដិច បន្ដួច​ដូចដែល​ធ្លាប់​បានដឹង​រួចមកហើយ​។​

​សម្រាប់​រដូវ​កាល​ប្រារព្ធ​ពិធីបុណ្យ​ខាងមុខនេះ ក្រុមហ៊ុនស្រា​បៀរ Heineken® ស្រា​បៀរ​លេខ​១​លំដាប់ថ្នាក់​​ពិភពលោក សូម​អញ្ជើញ​អតិថិជន​ទាំងអស់​សម្លឹង មើល​នូវ​ភាពអវិជ្ជមាន​ទាំងនោះ​នៅ ក្នុង​ទស្សនៈ​​វិជ្ជមាន ហើយ​រីករាយ​ជាមួយនឹង​ការពិត​ដែល​បង្ហាញ​តាមរយៈ​ភាពអវិជ្ជមាន​ទាំងនោះ​ដែលជា​ផ្នែក​មួយ ក្នុងការ​បង្កើត​បានកា​រ​ជួបជុំ​ដ៏​ល្អឥតខ្ចោះ​។​

​ក្នុង​ការបើក​ដំណើរការ​យុទ្ធនាការ​ជាស​កល​នេះ ក្រុមហ៊ុនស្រា​បៀរ Heineken® បានចេញ​ផ្សាយ​នូវ​វីដេអូ​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​មួយ​បង្ហាញ​អំពី​ការរំខាន​មួយ ចំនួន ដែល​នាំទៅរក​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​អស្ចារ្យ​មួយ​។ ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​នាពេលខាងមុខ ក្រុមហ៊ុនស្រា​បៀរ Heineken® នឹង​បង្ហាញ​វត្តមាន​តារា​ពិសេស​របស់ខ្លួន​នោះ​គឺ Heineken® BOT​។​

Heineken® BOT គឺជា​មនុស្ស​យន្ដ​ទូទឹកកក​ស្វ័យប្រវត្តិកម្ម​ដំបូង​គេ​បង្អស់​ពី​សហ រដ្ឋអាមេរិកដែល​នឹង​ដឹកជញ្ជូន​ស្រា​បៀរHeineken®ដ៏​ត្រជាក់​ជូន​អតិថិជន​ជុំវិញ ​ទីក្រុង​ភ្នំពេញ​។ មនុស្ស​យន្ដ​នេះ​នឹងធ្វើ​ដំណើរ​នៅតាម​ផ្សារ​ទំនើប និង​តាមផ្លូវ​ដើរ​ដោយ​នាំមក​ជាមួយ​នូវ​ស្រា​បៀរ Heineken® ដ៏​ត្រជាក់ៗ​ទៅកាន់​អ្នកគាំទ្រ​របស់ ខ្លួន​។ សូម​រង់ចាំ​ទស្សនា នូវ​ការធ្វើដំណើរ​កម្សាន្ដ​រប​ស់មនុស្ស​យន្ដ Heineken® BOT នៅ​ទីកន្លែង​ដែល​នៅ​ជិត​អ្នកនា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។

​នៅក្នុង​ខែធ្នូ​នេះ ក្រុមហ៊ុនស្រា​បៀរ Heineken® នឹង​បំភ្លឺ​នូវ​ដើម​ណូអែល​របស់ ខ្លួន​ដែលមាន​កម្ពស់ ២០​ហ្វី​ត ម្ដងទៀត នៅ​ផ្សារ​ទំនើប អ៉ី​អន ម៉​ល ១ & ២​។ អ្នក នឹង​ឃើញ​ដប​ស្រា​Heineken®​ចំនួន​១៥០០​ដប​ដែល​នឹងត្រូវ​រៀបចំ​យ៉ាង​យក ចិត្ត ទុកដាក់​ ដើម្បី​បង្កើតជា​ដើមឈើ​នីមួយៗ​ជាមួយនឹង​រូប​ផ្កាយ​ក្រហម​នៅ​ផ្នែក​កំពូល​ផងដែរ​ហើយ​មាន​សម្រាប់តែ​ខែធ្នូ​នេះ​ប៉ុណ្ណោះ​។ សូម​ធ្វើដំណើរ​មកកាន់​ទីតាំង​ទាំងនេះ ដើម្បី​ថតរូប​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​អស្ចារ្យ​នេះ​ជាមួយ​មិត្ត​ភ័ក្តិ និង​គ្រួសារ​របស់​អ្នក​! ចំណែកឯ​នៅ​ផ្សារ​ម៉ាក្រូ នឹងមាន​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​រដូវ​កាល​នៃ​ពិធីបុណ្យ​នេះ ដែល​អតិថិជន​អាច​ទទួលបាន​វ៉ែនតា Heineken® Festive ដ៏​ស្រស់ស្អាត ជាមួយ​ចំនួន​មានកំណត់​មានតែ​នៅក្នុង​ខែធ្នូ​នេះ​ប៉ុណ្ណោះ​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​វា​ជា​ឆ្នាំ​ដ៏​លំបាក​មួយ ហើយ​ឥឡូវនេះ ទីបំផុត​យើង​អាច​អបអរ​ជាមួយគ្នា​ម្តងទៀត​បាន​យើង​មាន​សេចក្តីរំភើប​រីករាយ​ជា​ក្រៃលែង​ក្នុង ការ​ផ្ដល់ជូន​ដល់​អតិថិជន​របស់​យើង​ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ ដែល​មាន តែ​ស្រា​បៀរHeineken®ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូនបាន​។សូម​ត្រៀមខ្លួន​សម្រាប់ ការ​ទស្សនា​មនុស្ស​យន្ដHeineken® BOTដែលជា​បទពិសោធន៍​ប្រកបដោយ​ភា ពន​វា​នុ​វត្ដ​ន៍​ដ៏​អស្ចារ្យ​មួយព្រោះ​វា​នឹង​បង្ហាញខ្លួន​តែ​ក្នុង​រយៈពេល​កំណត់​ប៉ុណ្ណោះ ដើម្បី​បង្កើន​នូវ​សា្មរ​តី​​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ស្រស់បំព្រង​របស់​យើង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនា​ការណ៍​របស់​ក្រុមហ៊ុនស្រា​បៀរ Heineken® ដើម្បី​អបអរ​ពិធីបុណ្យ​ដ៏​រីករាយ នៅក្នុង​ប្រទេស​កម្ពុជា​, សូម​តាមដាន​បណ្ដាញ​សង្គម​ដូចខាងក្រោម​៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh