​ដោយ៖ ជា សីហៈ​/​ភ្នំពេញ​៖ សិក្ខាសាលា​ស្តីពី “​កម្ពុជា និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ យុទ្ធសាស្ត្រ​ប្រកបដោយ​សក្តានុពល ដើម្បី​គាំទ្រ​ដំណើរ​ផ្លាស់ប្ដូរ របស់​កម្ពុជា​ឆ្ពោះទៅកាន់​គំរូ ឧស្សាហកម្ម​បែប​ថ្មី​ត្រឹម​ឆ្នាំ​២០៣០ ” ដែល​សហការ​រៀបចំឡើង​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) អង្គការសហប្រជាជាតិ​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម (UNIDO) ជាមួយ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា រយៈពេល ០២​ថ្ងៃ តាម​ប្រព័ន្ធ​អន​ឡាញ​បាន​បើក​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២១ ។

​កម្មវិធី​នេះ​រៀបចំឡើង​ក្រោម​ក្របខណ្ឌ នៃ​ស្ថានភាព​បដិវត្តន៍ ឧស្សាហកម្ម ៤.០​នៅ​កម្ពុជា (​គោលនយោបាយ​, បច្ចេកវិទ្យា​, ការត្រៀម​លក្ខណ​:​ធនធានមនុស្ស​) និង​ឈរ​ល​យុទ្ធសាស្ត្រ ប្រកបដោយ​សក្តានុពល ដើម្បី​គាំទ្រ​ដំណើរ​ផ្លាស់ប្ដូរ​របស់​កម្ពុជា​ឆ្ពោះទៅកាន់​គំរូ​ឧស្សា ហ​កម្ម​បែប​ថ្មី​នៅ​ឆ្នាំ​២០៣០ ហើយក៏​ជា​សិក្ខាសាលា​រៀបចំ​ក្រោម​គម្រោង​កម្មវិធី ដៃគូ​ក្នុងប្រទេស (PCP) របស់​អង្គការ UNIDO ផងដែរ ។

​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូស​ហ​ការ វាគ្មិន​និង​អ្នកចូលរួម​ទាំងអស់ ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ជាមួយ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល​ក្នុងការ ជំរុញ​បដិវត្តន៍​ឧស្សា​កម្ម​៤.០ (IR 4.0) ឆ្ពោះទៅ​សម្រេចបាន នូវ​ចក្ខុវិស័យ​របស់​កម្ពុជា ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។​

​លោក បាន​រំលឹកថា ក្នុង​បរិបទ​នៃ​មេរោគ​រាតត្បាត​កូ​វីដ​-១៩ គឺ​បាន បង្ហាញ​ពី​តួនាទី​សំខាន់​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុងការ​កាត់បន្ថយ​គ្រោះមហន្តរាយ​សាកល និង​ការបង្កើត​យុទ្ធសាស្ត្រ ដើម្បី ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច និង​សង្គម ដូច្នេះ ការតភ្ជាប់​សង្គម​ឡើងវិញ (Rewiring Societies) ,​ការរីក​លូត លាស់​សេដ្ឋកិច្ច ,​កំ​ណើ​ផលិតកម្ម ,​ចិ​រ​ភាព​បរិស្ថាន និង​កត្តា​អភិវឌ្ឍ​ជាច្រើន​ទៀត មិនអាច​ខ្វះ​បាន​នូវ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែល​យើង​ត្រូវ​ទាញយក​សក្តានុពល​នៃ​ការផ្លាស់ប្តូរ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម 4.០​ក្នុង ការ ឈានឆ្ពោះ​ទៅរក​គំរូ​ថ្មី​នៃ​កំណើន និង​ភាព​ធន់​។ ប៉ុន្តែ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​តម្រូវឱ្យ​មានការ វិនិយោគ​បន្ថែមទៀត​នៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) និង​ហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) ការអភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យបាន​ត្រឹមត្រូវ និង​ប្រព័ន្ធ​អេកូឡូស៊ី STI ជាតិ​ដ៏​រឹងមាំ ។

​លោក​បាន​បន្តថា ទន្ទឹម នេះ​ផងដែរ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ត្រៀមខ្លួន​រួច​ជា ស្រេច​ក្នុងការ​អនុវត្ត តាមដាន និង​វាយតម្លៃ​គោលនយោបាយ​ផ្សេងៗ ដូចជា​គោលនយោបាយ​ជាតិ STI ឆ្នាំ​២០២០- ២០៣០ នៅ​កម្ពុជា​។ ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ២០២១-២០៣៥ និង​ផែនទី​បង្ហាញផ្លូវ STI របស់​កម្ពុជា​ឆ្នាំ ២០៣០ ។ ជាមួយ គ្នា​នេះ ក្រសួង ក៏ មាន​ចក្ខុវិស័យ​ដែល​នឹង​៖ – ដឹកនាំ​គោលនយោបាយ​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បើក​បរិយាកាស​អំណោយ​ផល​សម្រាប់​ការវិនិយោគ សាធារណៈ និង​ឯកជន​ក្នុង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ – ជំរុញ​វប្បធម៌​នៃ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​-​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្អែកលើ​ឧស្សាហកម្ម និង​បើក ដំណើរ ការ ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ជា​ដើម ។ ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ មានការ ចូលរួម​ពី​ដៃគូ​អភិវឌ្ឍ អង្គការ អន្តរជាតិ ក្រសួង​-​ស្ថាប័ន ពាក់ ព័ន្ធ រួមជាមួយ​ធាតុ​ចូល​នៃ​យុទ្ធសាស្ត្រ មួយ ដ៏​សមស្រប​ផងដែរ ។​

​សូមបញ្ជាក់ថា អង្គសិក្ខាសាលា នេះ បាន​ប្រារព្វ​ពិធី​បិទ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ ២០២០ ដោយ​លោក កាន ច័ន្ទ មេត្តា រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយ​លោក ក៏ ជា វាគ្មិន គន្លឹះ ក្នុង​សិក្ខាសាលា​នេះ​រយ​:​ពេល​២​ថ្ងៃ ផងដែរ​៕​