ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ពីសប្តាហ៍មុនមក ប្រតិបត្តិការចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដូសទី៣ឬដូសជម្រុញជូនប្រជាពលរដ្ឋនិងមន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំឡើងនៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ បានដំណើរការ។

គ្រូពេទ្យថា វ៉ាក់សាំងទម្លាក់មកមានប៉ុណ្ណឹងសិន.។ដូច្នេះបើអស់វ៉ាក់សាំងពេលណា នឹងបញ្ឃប់ការចាក់ពេលនោះ ។នេះបើតាមលោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានឲ្យដឹងថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១ ។

លោកបន្តថា : ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកក្រុងសេរីសោភ័ណបានបន្តប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ.១៩ ជូនប្រជាពលរដ្ឋនិង មន្ត្រីរាជការ ចាប់ពីអាយុ ១៨ឆ្នាំ ឡើង នៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ ចាក់វ៉ាក់សាំង កូវីដ-១៩ ប្រភេទអាស្ត្រាសេណេកា (AstraZeneca) ចំនួនជាង១.០០០ដូស។

សូមរំលឹកថា លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណអោយដឹងកាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១ ថា :” ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណដែលមានប័ណ្ណចាក់វ៉ាក់សាំងព៌ណខៀវ ដែលចាក់ដោយក្រុមគ្រូពេទ្យផ្នែកសុខាភិបាល ហើយមានបំណងចង់ចាក់ដូសទី៣ (ឬដូសជំរុញ ) វ៉ាក់សាំងប្រភេទAsra Zeneca (អាស្រ្តាសេនេកា) សូមទៅចាក់នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណបានរៀងរាល់ម៉ោងធ្វើការតទៅ៕