ដោយ : ប.ជ័យ / បន្ទាយមានជ័យ: ដំណើរការចែកអាវរងារ ភួយជជុះនិងឃីតដល់ចាស់ជរាទូទាំងខេត្តបន្ទាយមានជ័យ និងផ្តល់ឡាបូលាងដៃ(ភាជន៍)ដល់សាលារៀនបាន២ស្រុកក្រុងហើយ គិតត្រឹមល្ងាចថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១ ។បើគិតទូទាំងខេត្តមានមនុស្សវ័យចំណាស់ចំនួនជិត៧.០០០ នាក់ ។

លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី។និងអមដំណើរដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរដ្ឋបាលខេត្បន្ទាយមានជ័យ មន្ត្រីរាជការស៊ីវិល កងកម្លាំង អ្នកពាក់ព័ន្ធបានចូលរួម ។

ពិធីសំណេះសំណាលនិងចែកអំណោយនោះដល់មនុស្សវ័សចំណាស់ចំនួន៥៦៧នាក់នៅភោជនីយដ្ឋាន លី ក្រុសទីរួមស្រុកភ្នំស្រុកពេលព្រឹកនិងនាល្ងាចដដែលនៅសាលមហោស្រពនៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ ចំនួន ៧០០នាក់ ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា :មនុស្សចាស់គឺជាធនធានមនុស្សដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយ:ការចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្តល់ប្រឹក្សាផ្សេងៗ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា។

សូមបញ្ជាក់ថា អំណោយផ្តល់ជូ ពលរដ្ខបញ្ចប់មានចែកបាន២កញ្ចប់(Kit)។ កញ្ចប់ទី១ មានអាវរងារជជុះ១និងភួយជជុះ១និងកញ្ចប់ទី២ មានក្រមា១ តែ១កញ្ចប់ទឹកដោះគោខាប់១កំប៉ុង ស្ករស១គក្រ ប្រេងកុឡា១ខ្លង អំបិល១គក្រ ថវិកាពីរម៉ឺនរៀល។
នាឱកាសនេះដែរ ក៏មានផ្តល់នូវឡាបូលាងដៃដល់សាលារៀននៃស្រុក/ក្រុង ទាំង៤ ដែលចែកជានិមិត្តរូបមួយចំនួនទាំងអស់ ១១១ ឈុត ។

សូមរំលឹកថា ការបំពាក់បន្ថែមភាជន៍លាងដៃ(ឡាបូ) តាមសាលារៀននៅទូទាំងខេត្តបន្ទាយមានជ័យបាន១១៥សាលារួចហើយ។ ហើយគ្រោងបន្តបំពាក់លើ១១១សាលាទៀតនេះ៕សរន


,