ភ្នំពេញ : មន្ត្រី និងប្រជាពលរដ្ឋបានធ្វើការចោទទៅលើលោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា បានរំលោភយកដីឆ្នេរសមុទ្រ និងបង្វែគម្រោងទីតាំងផ្លូវ។ ករណីនេញបានបង្កការភ្ញាក់ផ្អើល ដល់ក្រុមការងារអន្តរក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងរដ្ឋបាលខេត្តកែប។

ការរកឃើញបែបនេះ ក្រោយក្រុមមន្ត្រីទាំងនោះ ចុះពិនិត្យគម្រោងផ្លូវ មាត់សមុទ្រ ឆ្ពោះទៅឆ្នេរអង្កោល(PK10+166 PK10+435) ស្ថិតនៅ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ផ្លូវនេះក្រោមកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ប្រភពពីមន្ត្រីបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក កែវ បេងវឌ្ឍន៍ កំពុងយកឆ្នេរសមុទ្រ”អង្កោល”ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមហេតុផល ទិញដីអាស្រ័យផលពីប្រជាពលរដ្ឋ.និងឱ្យស្ដ្រីម្នាក់ឈរឈ្មោះជំនួសរូបលោក។ ជាងនេះទៅទៀតលោក កែវ បេងវឌ្ឍន៍ បានសង់ខឿនរបងថ្ម ចូលឆ្នេរសមុទ្រ និងចាក់ដី បំពេញជាបណ្ដើរៗទៀតផង។ ខណៈដីផ្លូវក៏បានរំកិលបង្រួញ ម្តងជាពីរដង ដោយចិត្តឯង ដើម្បីបំពេញមហិច្ឆតា ពង្រីកទំហំដីរបស់ខ្លួន ជាហេតុនាំឱ្យផ្លូវតូចជាងមុន!។

ប្រភពបន្តថា លោក កែវ បេងវឌ្ឍន៍ បានប្រើយុទ្ធវិធី ដូរគម្រោងបង្វែទីតាំងផ្លូវ សម្រាប់បញ្ចៀសដីខ្លួន ដោយសង់ផ្លូវថ្មីក្បែរនោះ ធ្វើជាអំណោយមនុស្សធម៌ យកមុខយកមាត់ថាខ្លួនល្អទៀតផង។ ក្

រោយចុះពិនិត្យ ពួកខ្លួនបានធ្វើរបាយការណ៍បន្ទាន់មួយដាក់ទៅ លោកអភិបាលខេត្តកែបរួចរាល់អស់ហើយ ដើម្បីឱ្យគណៈអភិបាលខេត្ត សម្រេចថា«ត្រូវរើចេញឬយ៉ាងណា?»។ ព្រោះថាផ្លូវគម្រោងចាស់ត្រូវបាន គេរំកិលចូលឱ្យរួមតូចជាងមុន អាចបង្កជាបញ្ហា ធ្វើឱ្យរាំងស្ទះដល់ ។ គម្រោងសាងសង់ផ្លូវ មាត់សមុទ្រ នៃគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ដែលគ្រោង ចំណាយថវិការហូតជិត២០លានដុល្លារក្នុងការសាងសង់ផ្លូវនេះឡើង។ ខណៈផ្លូវPK10+166 PK10+435 ក្នុងគម្រោងត្រូវពង្រីករហូត១៣ម៉ែត្រ តែត្រូវបានបង្រួមមកត្រឹម៦ម៉ែត្រវិញ។ ដោយសារតែប៉ះនឹងរបងបេតុង មួយផ្នែក និងមួយផ្នែកទៀតប៉ះជាមួយប្រជាពលរដ្ឋ! ។

លោក កែវ បេងវឌ្ឍន៍ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក៕