ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញ​៖​ក្រុមហ៊ុន​ទឹកដោះគោ My Boy និង​ធនាគារ​វី​ង បានរួម​គ្នា​ផ្តល់រ​ង្វាន់​ធំ​ឆ្នាំ​ទី​ពីរ​ដល់​អតិថិជន​My Boy​។​សម្រាប់​ឆ្នាំនេះ​គឺ​កាន់តែ​ពិសេស​ជាង​ឆ្នាំមុន​ដែល​អតិថិជន​នឹងមានឱកាស​ឈ្នះ​រង្វាន់​ពី​ទឹកដោះគោ My Boy រហូត ដល់​ទៅ​៨០០ លាន​រៀល​។​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​រង្វាន់​ទាំងនោះ​?

​លោក​លោកស្រី​គ្រាន់តែ​ទិញ​ទឹកដោះគោ My Boy នៅ​ហាង​ដែល​នៅក្បែរ​ខ្លួន​អ្នក បន្ទាប់មកបកសំបក​កំប៉ុង​ទឹកដោះគោ My Boy រួច​ពិនិត្យឃើញ​លេខ​កូដ​៩​ខ្ទង់ នោះ​បានសេចក្តីថា អ្នក​កំពុង​ឈ្នះ​ទឹកប្រាក់​រង្វាន់​ពី​ទឹកដោះគោ My Boy​។​

​លោកអ្នក​គ្រាន់តែ​យក​លេខ​កូដ​ទាំង​៩​ខ្ទង់​នោះ​ទៅ​វាយ​បញ្ចូល​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង(Wing app)ក្នុង​មុខងារ កូដ​ទៅ​វី​ង​(Code to Wing) នោះ​ចំនួន​ទឹកប្រាក់​ដែល ​ឈ្នះ​ចំនួន​ប៉ុន្មានៗ នឹង​រត់​ចូល​គណនី​វី​ងរ​បស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​។​

​យោងតាម​ក្រុមហ៊ុន​ទឹកដោះគោ My Boy បាន​ឲ្យ​ដឹងថា រង្វាន់​ទឹកប្រាក់​មាន​សរុប​រហូត​ដល់​ទៅ ៨០០ លាន​រៀល (២០ ម៉ឺន​ដុល្លារ​) ហើយ​រង្វាន់​នីមួយៗ​អាចមាន​តម្លៃ​រហូតដល់​ទៅ​១២​លាន​រៀល (៣០០០ ដុល្លារ​)​។​

​ការផ្តល់​រង្វាន់​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​រង្វាន់​អស់ពី​ស្តុក​។ សម្រាប់​អតិថិជន My Boy ដែល​មិនទាន់មាន​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង លោកអ្នក​អាច​តំឡើង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​បាន​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​ចូលទៅក្នុង App Store ឬ Play Store និង​វាយ​ពាក្យ Wing App និង ទាញយក និង​តំឡើង​ក្នុង​ទូរស័ព្ទ​បាន​យ៉ាង​ងាយស្រួល​។​

​សម្រាប់​អតិថិជន ដែល​ទទួលបាន​រង្វាន់​លេខ​កូដ​៩​ខ្ទង់​ក្នុង​សំបក​កំប៉ុង My Boy លោកអ្នក​គ្រាន់តែ​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing app) បន្ទាប់មក​ជ្រើស រើស​ពាក្យ “​ផ្ទេរប្រាក់​” (Transfer) បន្ទាប់មកទៀត យកពាក្យ “​លេខ​កូដ​ទៅ​វី​ង​” (Code to Wing) និង​ជ្រើសរើស “My Boy” និង​បញ្ចូល​លេខ​កូដ​ទាំង​៩​ខ្ទង់ នោះ​ទឹកប្រាក់​នៃ​រង្វាន់​នឹង​រត់​ចូល​គណនី​របស់​អ្នក​ភ្លាម​។​

​អតិថិជន​ទាំងអស់​អាច​ទុក​ប្រាក់​ក្នុង​គណនី​វី​ង​ក៏បាន ឬ​អាច​ដក​ប្រាក់​តាម​ភ្នាក់ងារ​វី​ង​ជាង​១ម៉ឺនកន្លែង​ទូទាំងប្រទេស​បាន​យ៉ាង​ឆាប់រហ័សនិង​ងាយស្រួល​បំផុត​៕Ph