ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកទី៩ ខែធ្នូនេះ បានថ្លែងជាសាធារណៈមួយក្នុងវេទិការពីខេត្តកណ្តាលសំដៅទៅកាន់បុគ្គលឈ្មោះ កាស៊ីត ភិរម្យ ដែលគេស្គាល់ថាជាអតីតរដ្ឋមន្ត្រីការបរទេសថៃកាលពីកំឡុងឆ្នាំ២០១០ ដែលបានសម្តែងការមិនពេញចិត្តចំពោះគម្រោងដំណើរទស្សន កិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ។សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានបុគ្គលឈ្មោះ កាស៊ីត ភិរម្យ ថាអ្នកឯងប្រឆាំងនៅម្ខាងទៅ ហើយខ្ញុំដោះស្រាយការងាររបស់ខ្ញុំ ជាសិទ្ធិអំណាចរបស់ខ្ញុំ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ខ្ញុំបាននិយាយហើយរឿងហ្នឹង ចង់អ្នកណាថាអីថាទៅ បើមិនធ្វើការជាមួយមីយ៉ាន់ម៉ាទៅធ្វើការជាមួយអ្នកណាកើតនិយាយឲ្យ ច្បាស់ព្រោះគេកំពុងគ្រប់គ្រងប្រទេស យើងមិនអាចទៅធ្វើការជាមួយអ្នកណាក្រៅពីនេះទេ អ្នកខ្លះសប្បាយចិត្ត អ្នកខ្លះថាទៅនឹងដូចទទួលស្គាល់មីយ៉ាន់ម៉ា ,ទទួលស្គាល់ឬមិនទទួល ស្គាល់វាត្រូវតែធ្វើការជាមួយគេ ទើបដោះស្រាយបញ្ហាចេញ» ។
សម្តេចបន្តទៀតថាខ្ញុំសុខចិត្តយកការទទួលខុសត្រូវ ដើម្បីឲ្យអាស៊ានវិតត្រឡប់មក១០ កុំឲ្យអាស៊ានមានតែ៩ បើសិនកម្ពុជាធ្វើដើម្បីឯកភាពអាស៊ាន ហើយទៅជាខុស អញ្ចឹងបានសេច ក្តីថាអាស៊ាននាំគ្នាខុសនិងធម្មនុញ្ញអាស៊ាន ពី១០ មក៩ ចំណែកខ្ញុំត្រូវតម្រឹមអាស៊ានឲ្យមកនៅ ១០ អាស៊ានកុងសង់ស៊ីស តែកុងសង់ស៊ីសទាល់តែអាស៊ានទាំង១០ ។ សម្តេចបន្តថា ពិតហើយសភាពការណ៍វាមិនអាចដោះស្រាយទៅម្តងដោះចេញនោះទេ ខ្មែរយើងចចារខ្មែរនិងខ្មែរប៉ុន្មានឆ្នាំ ១៩៨៧ ដល់១៩៩១ ខ្មែរផង អន្តរជាតិផងតែវាផ្តើមចេញពីខ្មែរគឺរយៈពេល ៤ ឆ្នាំទើបអាចចុះហត្ថេលខាបានលើកិច្ចព្រមព្រៀងមួយ ។ ហើយនេះទៅម្តងមិនអាចដោះស្រាយបានទេ តែហោចណាស់យើងអាចដឹងបានថាបញ្ហាអ្វីដែលជាបញ្ហារួមបញ្ហាអ្វីដែលជាបញ្ហានៅឃ្លាតគ្នាដែលត្រូវរកវិធី ,ហើ់យបើមួយថ្ងៃៗគិតតែឈរជេរគ្នាពីខាងក្រៅ ។
សម្តេចតេជោ ហ៊ុន សែន បន្តថា«ឥឡូវអាមួយនោះធ្លាប់ជេរខ្ញុំ កាលពីឆ្នាំ ២០០៩ អាហ្នឹងអតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភិរម្យ ក្នុងជំនាន់ អាភិស៊ីត វិចាជីវ៉ា ជានាយករដ្ឋមន្ត្រី ។ កាស៊ីត ភិរម្យ បាននិយាយនៅក្នុងសភាថា ដោយសារពេលនោះថៃបានលើកកងទ័ពចូលតំបន់ប្រាសាទព្រះវិហារ អញ្ចឹ ងមានបញ្ហាជាមួយគ្នា យើងអត់រករឿងគេទេ តែគេរករឿងយើង គេប្រើពាក្យថា «សុភាបុរស ចិត្តជាអ្នកលេង» អញ្ចឹងខ្ញុំប្រាប់ទៅវិញថាពេលប្រជុំអា ស៊ានខ្ញុំអត់ទៅប្រជុំទេ អញ្ចឹង កាស៊ីត ភិរម្យ បានបង្ខំចិត្តសរសេរសំបុត្រមកសុំទោសខ្ញុំ បានខ្ញុំទៅ ប្រជុំ អាស៊ានតែមួយបើអ្នកឯងចាត់ទុកខ្ញុំជាអ្នកលេងទៅហើយ ខ្ញុំចាំបាច់ទៅប្រជុំធ្វើអី ,ហើយពេលនោះសមាជិកសភាខាងគណបក្សភឿថៃបានស្នើឲ្យ កាស៊ីត ភិរម្យ ដកពាក្សនោះចេញ ។ ឥឡូវ កាស៊ីត ភិរម្យ ដដែលនោះបានមកជំទាស់ខ្ញុំទៅមីយ៉ាន់ម៉ា សុំអញ្ជើញ បើអ្នកឯងធ្វើប្រឆាំង ប្រឆាំងរហូតទៅ » ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅ កាស៊ីត ភិរម្យ ថា៖«អ្នកឯងត្រូវយល់ ពេលដែលអ្នកឯងធ្វើជារដ្ឋមន្ត្រីការបរទេសថៃ អ្នកឯកក៏មានបញ្ហាជាមួយកម្ពុជាដែរ ,ឥឡូវគោលជំហរអ្នក ឯងអ្នកឯងផ្ទុយរដ្ឋាភិបាលថៃងខ្លួនផង និងផ្ទុយពីគោលជំហររបស់កម្ពុជាផង ។ អញ្ចឹងទុកឱ្យអ្នកឯងប្រឆាំងនៅម្ខាងទៅ ហើយខ្ញុំដោះស្រាយការងាររបស់ខ្ញុំ ជាសិទ្ធិអំណាចរបស់ខ្ញុំ ហើយការសង្គ្រោះពីអាស៊ានបែកបាក់ពី១០មកនៅតែ៩ ឱ្យទៅជាអាស៊ាន ១០ តើខ្ញុំមានកំហុសឬអត់? ហ្នឹងចោទជាសំណួរទៅ! ឱ្យពួកអ្នកវិភាគលើសកលលោកផ្នែកខាងគេហៅថា ផ្នែកខាងអន្តរជាតិអ្នកសរសេរអត្ថបទធំៗលើពិភព លោកឱ្យគេវិភាគទៅតើអាស៊ានគួរទុក៩ឱ្យខុសនឹងធម្មនុញ្ញអាស៊ានឬអាស៊ានត្រូវមាន១០ បញ្ហាវាតែប៉ុណ្ណឹង»។
កាស៊ីត ភិរម្យអតីតរដ្ឋមន្ត្រីការបរទេសថៃនៅក្នុងសប្តាហ៍នេះបានសម្តែងការមិនពេញចិត្តនិងបានជំទាស់ទៅនឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រមុ ខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេ សមីយ៉ាន់ម៉ានាថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ខាងមុខ ។ អ្វីជាការកត់សម្គាល់គឺអតីតរដ្ឋមន្ត្រីការបរទេសថៃរូបនេះកាលពីអំឡុងឆ្នាំ២០០៩ និងឆ្នាំ២០១០នៅពេលថៃចូលឈ្លាន ពានតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជានោះគឺ បុគ្គល កាស៊ីត ភិរម្យ នេះបានប្រើប្រា ស់ពាក្យសម្តីមិនសមរម្យនិងរករឿងកម្ពុជាជាបន្តបន្ទាប់ជាពិសេសមកលើសម្តេចតេជោនាយករដ្ឋមន្ត្រីតែម្តង។ប៉ុន្តែនៅចុងក្រោយបានសរសេរលិខិតមកសុំទោសសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ ៕