ដោយ:ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ លោកស្រី ប៊ន សុភី អភិបាលរង និងជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយមន្ត្រីជាច្រើនរូប បានអញ្ជេីញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់អ្នកផ្ទុកមេរោគអេដស៍​ ចំនួន​ ៧២ នាក់​ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ។

លោក ចេង ចាន់ដូណា អភិបាលស្តីទី និងជាអនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានឱ្យដឹងថា: អំណោយ នាថ្ងៃនេះ នៅស្រុកកំពង់លែង គឺចែកជូនដល់អ្នកមានមេរោគអេដស៍ ជំងឺអេដស៍ មកពីតាមបណ្តាភូមិ ឃុំ ក្នុងស្រុកចំនួន ៧២ គ្រួសារ ក្នុងនោះមានៈ ១. ឃុំកំពង់ហៅ ១៦ គ្រួសារ , ២. ឃុំប្រឡាយមាស ៩គ្រួសារ , ៣. ឃុំផ្លូវទូក ៦គ្រួសារ , ៤. ឃុំសំរោងសែន ៧គ្រួសារ, ៥.ឃុំដារ ៦គ្រួសារ, ៦.ឃុំស្វាយរំពារ ៤គ្រួសារ, ៧.ឃុំត្រងិល ៩គ្រួសារ, ៨. ឃុំពោធិ៍ ៧គ្រួសារ និង៩.ឃុំច្រណូក ៨គ្រួសារ  ។

នាឱកាសនោះ លោកស្រី ប៊ន សុភី និងប្រតិភូអម ដំណើរ បានចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ជូនដល់គ្រួសារផ្ទុកមេរោគអេដស៍ ចំនួន ៧២ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ​ ២៥ គីឡូក្រាម,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង,​ មុង១ , ភួយ១ , ក្រមា១ , សារុង១ , សាប៊ូ ២ដុំ , ជែល១ដប , ម៉ាស់៣ និងថវិកា ២០.០០០រៀល ៕/V